Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ចេញហើយ! ចេញហើយ! All New NISSAN PATROL សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី
    ព័ត៌មានថ្មីៗ

    ចេញហើយ! ចេញហើយ! All New NISSAN PATROL សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី

    September 4, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត All-New NISSAN PATROL សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ដោយផ្តល់ជូននូវជម្រើសម៉ាសុីនថ្មីគឺម៉ាសុីន 3.5L V6 ជំនួសឲម៉ាសុីន 5.6L V8 ដែលធ្លាប់ប្រើពីមុនអស់រយៈពេល ១៤ឆ្នាំ នៅលើទីផ្សារ ហើយគ្រោងចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

    ពាណិជ្ជកម្ម

    សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ គឺទទួលបានការរចនាបែបស្ព័រ រួមជាមួយប៉ាណាខាងមុខដ៏លេចធ្លោ បូកផ្សំជាមួយការរចនានិងតុបតែងចង្កៀងក្រោយ​ និងចង្កៀងមុខ LED ដ៏ស្លីមរចនារាងអក្សរ C ព្រមទាំងប្រើប្រាស់ថាសកង់់ស្ព័រទំហំថ្មី ពោលគឺពី ១៨ ដល់ ២២ អ៊ីញ។

    រថយន្តនេះ ដំណើរការដោយម៉ាសុីនថ្មីពោលគឺម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ twin-turbo V6 ផលិតកម្លាំងបាន ៤២៥ សេះ និងកម្លាំងរមួល ៦៩៩ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៩ វគ្គ និងជម្រើសប្រភេទបើកបរប៉ុង ១ RWD និងប៉ុង ២ 4WD។

    ចំណែកកាប៊ីនផ្នែក​ខាង​ក្នុងវិញ មាន​បំពាក់​ទៅ​ដោយ​អេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំ ១២,៣ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ​អាចភ្ជាប់ Android Auto និង Apple CarPlay ឥតប្រើខ្សែ ក៏ដូចជា សម្ភារៈប្រណិតៗ កន្លែងសាកថ្មឥតខ្សែ ប្រព័ន្ធអូឌីយ៉ូចំនួន ៦ចំនុច រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនជម្រើសផងដែរ៕

    ប្រភពៈ Carscoops

    Nissan NISSAN PATROL
    Share. Facebook Telegram WhatsApp
    Previous Articleមកស្គាល់ឡានទាំង ១០ម៉ូដែល ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Toyota ក្នុងរយៈពេលជិត ១សតវត្សរ៍នេះ
    Next Article Xiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី តម្លៃខ្ទង់ ១០០ដុល្លារ អាចកាន់ថ្មបានពី​ ២ ទៅ ៣ថ្ងៃ លើការប្រើប្រាស់ធម្មតា

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.