Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Xiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី តម្លៃខ្ទង់ ១០០ដុល្លារ អាចកាន់ថ្មបានពី​ ២ ទៅ ៣ថ្ងៃ លើការប្រើប្រាស់ធម្មតា
    បច្ចេកវិទ្យា

    Xiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី តម្លៃខ្ទង់ ១០០ដុល្លារ អាចកាន់ថ្មបានពី​ ២ ទៅ ៣ថ្ងៃ លើការប្រើប្រាស់ធម្មតា

    September 4, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Redmi 14C  ជាមួយតម្លៃលក់ ១១៩​ដុល្លារ ក្នុងទីផ្សារសកល។

    ពាណិជ្ជកម្ម

    ទូរស័ព្ទដៃ Redmi 14C បំពាក់ដោយអេក្រង់ LCD ទំហំ ៦,៨៨អ៊ីញ 120Hz មានកម្រិតពន្លឺ 600 nits និងកម្រិតបង្ហាញ 720 x 1640 pixels។ ទូរស័ព្ទដៃនេះដំណើរការដោយបន្ទះឈីប Octa Core MediaTek Helio G81-Ultra (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) ជាមួយ ARM Mali-G52 2EEMC2 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi HyperOS ព្រមទាំងទទួលបាន RAM 4GB | 6GB | 8GB និងអង្គផ្ទុកទិន្នន័យ 128GB | 256GB អាចបន្ថែមដល់  1TB តាម microSD។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Redmi 14C ក៏អាចប្រើប្រាស់សុីមបានចំនួន២ ផងដែរ (nano + nano + microSD) ហើយក៏អាចស្កេនម្រាមដៃនៅផ្នែកចំហៀងបានផងដែរ។

    ចំពោះផ្នែកកាម៉េរ៉ាវិញទូរស័ព្ទដៃ Redmi 14C ទទួលបានកាមេរ៉ាខាងមុខទំហំ 13MP ជាប្រភេទលេនទម្លុះអេក្រង់ និងកាមេរ៉ាគោលខាងក្រោយចំនួន២ ទំហំ 50MP រួមជាមួយកាមេរ៉ាបន្ទាប់បន្សំជាច្រើនទៀតផងដែរ ដែលអាចថត Video បាន 1080p ក្នុងល្បឿន 30fps។ ក្នុងនោះទូរស័ព្ទនេះ ទទួលបានថាមពលថ្ម ទំហំ 5160mAh អាចគាំទ្រការសាកថ្មតាមខ្សែ 18W ។

    គួរឲដឹងថា ទូរស័ព្ទដៃ Redmi 14C មានកម្រាស់ត្រឹមតែ ៨,២២ ម.ម និងមានទម្ងន់ ១០៤ក្រាម ប៉ុណ្ណោះ ជាមួយជម្រើសពណ៌តួខ្លួនចំនួន៤ រួមមាន Midnight Black, Dreamy Purple, Sage Green និង Starry Blue ។ សម្រាប់ការតភ្ជាប់ Redmi 14C គាំទ្រ 4G VoLTE | Wi-Fi 802.11 ac (2.4GHz + 5GHz) | Bluetooth 5.4 | GPS | USB Type-C Port | 3.5mm audio jack និង FM Radio ជាដើម៕

    ប្រភពៈ FoneArena

    Redmi 14C Xiaomi
    Share. Facebook Telegram WhatsApp
    Previous Articleចេញហើយ! ចេញហើយ! All New NISSAN PATROL សេរ៊ីឆ្នាំ២០២៥ មុខមាត់ថ្មី ជម្រើសម៉ាសុីនថ្មី
    Next Article ស្ងាត់ៗ! Samsung បញ្ជេញកុំព្យូទ័រយួរដៃសេរ៊ីថ្មីរបស់ខ្លួន តម្លៃខ្ទង់ ២ពាន់ដុល្លារ បំពាក់ជាមួយមុខងារ Galaxy AI

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.