Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ស្ងាត់ៗ! Samsung បញ្ជេញកុំព្យូទ័រយួរដៃសេរ៊ីថ្មីរបស់ខ្លួន តម្លៃខ្ទង់ ២ពាន់ដុល្លារ បំពាក់ជាមួយមុខងារ Galaxy AI
    បច្ចេកវិទ្យា

    ស្ងាត់ៗ! Samsung បញ្ជេញកុំព្យូទ័រយួរដៃសេរ៊ីថ្មីរបស់ខ្លួន តម្លៃខ្ទង់ ២ពាន់ដុល្លារ បំពាក់ជាមួយមុខងារ Galaxy AI

    September 4, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវកុំព្យូទ័រយួរដៃសេរ៊ីថ្មីរបស់ខ្លួនគឺ Samsung Galaxy Book5 Pro 360 ក្នុងទីផ្សារតំបន់អឺរ៉ុប ជាមួយជម្រើសពណ៌ប្រផេះ និងពណ៌ប្រាក់ ដែលតម្លៃលក់ចាប់ពី ២ ២២៨ ដុល្លារ ដល់ ២ ៤៩០ ដុល្លារ។

    ពាណិជ្ជកម្ម

    កុំព្យូទ័រយួរដៃ Samsung Galaxy Book5 Pro 360 បំពាក់ដោយអេក្រង់ Dynamic AMOLED 2X ទំហំ ១៦អ៊ីញ 120Hz មានកម្រិតពន្លឺ 500 nits និងកម្រិតបង្ហាញ 2880×1800 pixels។ កុំព្យូទ័រយួរដៃនេះ ដំណើរការដោយបន្ទះឈីប Intel Core Ultra processors (Series 2) ជាមួយ Intel AI Boost, Intel ARC Graphics និងប្រព័ន្ធប្រតិបត្តិការ Windows 11, ប្រព័ន្ធសុវត្ថិភាព Samsung Knox ព្រមទាំងទទួលបាន RAM 16GB | 32GB និងអង្គផ្ទុកទិន្នន័យ  512GB | 1TB ។

    លើសពីនេះទៅទៀត កុំព្យូទ័រយួរដៃ Samsung Galaxy Book5 Pro 360 មានភ្ជាប់មកជាមួយកាម៉េរ៉ា​ Webcam ទំហំ 2MP 1080P HD, រន្ធ Microphone ចំនួន២, រន្ធសម្លេងចំនួន៤, ប៊ិក S Pen ចំនួន១, រន្ធ Thunderbolt 4 ports ចំនួន២, រន្ធ Micro SD ចំនួន១, រន្ធដោតកាសចំនួន១, រន្ធ USB-A (3.2) ចំនួន១ និង រន្ធ HDMI 2.1 (Supports 8K@60Hz, 5K@120Hz) ចំនួន១។

    ចំពោះផ្នែកថាមពលថ្មវិញ កុំព្យូទ័រយួរដៃ Samsung Galaxy Book5 Pro 360 ទទួលបានថាមពលថ្មទំហំ 76 Wh (Typical) គាំទ្រការសាកថ្ម 65W USB Type-C Adapter ។ គួរឲដឹងថា កុំព្យូទ័រយួរដៃនេះមានកម្រាស់ ១២,៨ មីលីម៉ែត្រ និងមានទម្ងន់ ១,៦៩ គីឡូក្រាម។ សម្រាប់ការតភ្ជាប់កុំព្យូទ័រយួរដៃ Samsung Galaxy Book5 Pro 360 គាំទ្រ Bluetooth v5.4 និង Wi-Fi 7។

    គួរឲដឹងថា កុំព្យូទ័រយួរដៃ Samsung Galaxy Book5 Pro 360 គាំទ្រមុខងារ AI-acceled ជាង ៣០០ នៅលើកម្មវិធី និងជាង ១០០ សម្រាប់ការប្រើប្រាស់ លេងហ្គេម និងការកម្សាន្ត ហើយវាក៏រួមបញ្ចូលផងដែរនូវមុខងារ Microsoft Phone Link មុខងារ Galaxy AI មួយចំនួនដូចជា Circle to Search ជាមួយ Google, Chat Assist និង Live Translate ជាដើម៕

    ប្រភពៈ FoneArena

    Samsung Samsung Galaxy Book5 Pro 360
    Share. Facebook Telegram WhatsApp
    Previous ArticleXiaomi ចេញទូរស័ព្ទដៃលំដាប់ថវិការថ្មី តម្លៃខ្ទង់ ១០០ដុល្លារ អាចកាន់ថ្មបានពី​ ២ ទៅ ៣ថ្ងៃ លើការប្រើប្រាស់ធម្មតា
    Next Article ស្ងាត់ៗ! MG ថា ខ្លួនកំពុងផលិតឡានអគ្គិសនីថ្មី អាចរត់បាន ១ពាន់គីឡូម៉ែត្រ នៅពេលសាកពេញម្តង

    Related Posts

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read

    តួកគី បង្ហាញចេញនូវការហោះហើរយន្តហោះចម្បាំងគ្មានមនុស្សបើកដំបូងគេបំផុតនៅក្នុងពិភពលោក!

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.