កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Realme បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Realme Note 60 ក្នុងទីផ្សារប្រទេសឥណ្ឌូនេសុី ជាមួយតម្លៃលក់ចាប់ពី ៩០ ដុល្លារ ដល់ ១២៩ ដុល្លារ។
ទូរស័ព្ទដៃ Realme Note 60 ទទួលបានអេក្រង់ LCD ទំហំ ៦,៧៤ អ៊ីញ 90Hz មានកម្រិតពន្លឺ 560 nits ដំណើរការដោយបន្ទះឈីប UNISOC T612 Octa-Core 12nm processor ជាមួយ Mali-G57 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Realme UI 5.0 និងទទួលបាន RAM 4GB | 6GB | 8GB និងអង្គផ្ទុក 64GB| 128GB | 256GB ។
សម្រាប់កាមេរ៉ាគោលខាងក្រោយរបស់ទូរស័ព្ទដៃ Realme Note 60 មានទំហំ 32MP ខណៈដែលកាមេរ៉ាមុខមានទំហំ 5MP ។ សម្រាប់ផ្នែកថាមពលវិញ វាទទួលបានថាមពលថ្ម 5000mAh គាំទ្រការសាកថ្ម 10W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP64 មុខងារស្កេនស្នាមម្រាមដៃនៅផ្នែកជំហៀង ប្រើប្រាស់សុីមបានចំនួន២ គាំទ្រសេវា 4G VoLTE | Wi-Fi 802.11 | Bluetooth 5.0 | GPS + GLONASS និងរន្ធ USB Type-C ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Vivo T3 Pro មានសភាពស្តើងដែលមានកម្រាស់ត្រឹមតែ ៧,៨៤ ម.ម និងមានទម្ងន់ ១៨៧ ក្រាម រួមជាមួយការទទួលបាននូវជម្រើសពណ៌ចំនួន២ រួមមាន ពណ៌ថ្មម៉ាបខ្មៅ និងពណ៌ទឹកសមុទ្រ៕