Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Infinix ចេញទូរស័ព្ទដៃលំដាប់ថវិកាសេរ៊ីថ្មី តម្លៃខ្ទង់ ៣០០ដុល្លារ អាចថតវីដេអូ 4K ក្នុងល្បឿន 60fps
    បច្ចេកវិទ្យា

    Infinix ចេញទូរស័ព្ទដៃលំដាប់ថវិកាសេរ៊ីថ្មី តម្លៃខ្ទង់ ៣០០ដុល្លារ អាចថតវីដេអូ 4K ក្នុងល្បឿន 60fps

    September 2, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Infinix បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវទូរស័ព្ទដៃ Infinix ZERO 40 Series ជាមួយតម្លៃលក់ ២៨៩ និង ៣៩៩​ដុល្លារ ក្នុងទីផ្សារសកល។

    ពាណិជ្ជកម្ម

    ទូរស័ព្ទដៃ ZERO 40 4G និង ZERO 40 5G បំពាក់ដោយអេក្រង់ AMOLED កោង ៥៥ដឺក្រេ ទំហំ ៦,៧៤អ៊ីញ 120Hz និង 144Hz មានមុខងារការពារកញ្ចក់ Gorilla Glass 5 និងមានកម្រិតពន្លឺ 1,300 nits។ សម្រាប់ទូរស័ព្ទដៃ ZERO 40 5G ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8200 ព្រមទាំងទទួលបាន RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB ឬ 512GB ខណៈ ZERO 40 បំពាក់បន្ទះឈីប Helio G100 ទទួលបាន RAM 8GB និងជម្រើសអង្គផ្ទុកទិន្នន័យដូចគ្នា។ លើសពីនេះទៅទៀត ម៉ូដែលទាំងពីរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ XOS 14.5។

    ចំពោះទូរស័ព្ទដៃ Infinix ZERO 40 Series ទាំង២ម៉ូដែលនេះ មានបំពាក់ជាមួយកាមេរ៉ាខាងមុខទំហំ 50MP និងកាមេរ៉ាមេខាងក្រោយទំហំ 108MP មានមុខងារគ្រប់គ្រងលំនឹង OIS រួមជាមួយលេន ultrawide ទំហំ 50MP និង depth sensor 2MP ។ ZERO 40 5G គាំទ្រការថតវីដេអូ 4K ក្នុងល្បឿន 60fps ខណៈពេលដែល ZERO 40 គាំទ្រការថតវីដេអូរហូតដល់ 2K 30fps ។ ក្នុងនោះទូរស័ព្ទទាំង២ម៉ូដែលនេះ ទទួលបានថ្ម 5,000 mAh គាំទ្រការសាកថ្មតាមខ្សែ 45W ហើយ ZERO 40 5G គាំទ្រការសាកឥតខ្សែ 10W និង 20W ចំណែកឯ ZERO 40 មិនគាំទ្រការសាកឥតខ្សែ។

    គួរឲដឹងថា ZERO 40 5G មានកម្រាស់ ៧,៩ ម.ម និងមានទម្ងន់ ១៩៥ក្រាម ខណៈពេលដែល ZERO 40 មានកម្រាស់ ៧,៧ ម.ម និងមានទម្ងន់ ១៨០ក្រាម។ សម្រាប់ការតភ្ជាប់ ZERO 40 គាំទ្រ Wi-Fi 5 ខណៈពេលដែល ZERO 40 5G គាំទ្រ Wi-Fi 6E មុខងារ GoPro mode ដែលអាចភ្ជាប់ជាមួយកាមេរ៉ា GoPro បាន ហើយវាក៏រួមបញ្ចូលផងដែរនូវមុខងារ AI សម្រាប់ការថតរូប និងថតវីដេអូ៕

    ប្រភពៈ FoneArena

    Infinix Infinix ZERO 40 Series
    Share. Facebook Telegram WhatsApp
    Previous ArticleLand Rover ចេញឡានសេរ៊ីឆ្នាំ២០២៥​ ថ្មី ផលិតតែ ២០ គ្រឿងប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៧មុឺនដុល្លារ
    Next Article Samsung ថា ស្មាតហ្វូនស៊េរី Galaxy S25 របស់ខ្លួននឹងប្រើប្រាស់បន្ទះឈីប Snapdragon 8 Gen 4 របស់ក្រុមហ៊ុន Qualcomm ដើម្បីប្រកួតប្រជែងជាមួយ iPhone 16

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.