ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃចន្ទថា នឹងផ្អាកដំណើរការរោងចក្រទាំង១៤ របស់ខ្លួននៅក្នុងប្រទេសជប៉ុន បន្ទាប់ពីក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់របស់ Toyota ត្រូវបានរងការវាយប្រហារ។ ការផ្អាកដំណើរការ ចាប់ពីថ្ងៃអង្គារនេះប៉ះពាល់ដល់ការផលិតចំនួន ២៨ខ្សែ សម្រាប់ក្រុមហ៊ុន Toyota ហើយក្រុមហ៊ុន Hino Motors និង Daihatsu ដែលជាក្រុមហ៊ុនសាខារបស់ Toyota…
Browsing: ព័ត៌មានថ្មីៗ
អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា ជប៉ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេស G7 ដើម្បីធានាឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងប្រទេសរុស្ស៊ី និងធនាគារកណ្តាលរបស់វា។
រូបិយប័ណ្ណ Rouble របស់រុស្ស៊ី បានធ្លាក់ចុះ ៣០% ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្សី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
ក្រុមហ៊ុនផលិតរថយន្តរបស់ឆេក Skoda គ្រោងនឹងសាងសង់រោងចក្រនៅខេត្ត Quang Ninh ភាគខាងជើង ប្រទេសវៀតណាម ហើយរំពឹងថា នឹងចាប់ផ្តើមផលិត និងនាំចេញរថយន្តនៅឆ្នាំ ២០២៣ តែម្តង។
និយតករអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសត្រូវបានហាមឃាត់មិនឲ្យចុះចតនៅអាកាសយានដ្ឋាន និងមិនឲ្យឆ្លងកាត់ដែនអាកាសរបស់ប្រទេសរុស្ស៊ីឡើយ។
នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយនៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ នេះថា ជប៉ុន នឹងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដោយរួមបញ្ចូលទាំងស្ថាប័នហិរញ្ញវត្ថុ និងការនាំចេញឧបករណ៍យោធា បន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយទីក្រុងវ៉ាស៊ីនតោនក្នុងការសងសឹក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
ប្រទេសអ៊ុយក្រែន បានបិទដែនអាកាសរបស់ខ្លួនចំពោះការហោះហើរស៊ីវិល បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមសកម្មភាពយោធាក្នុងប្រទេស។
អតិផរណារបស់ប្រទេសស្រីលង្កា បានឡើងដល់កម្រិតខ្ពស់បំផុតសម្រាប់ខែទី ៤ ជាប់ៗគ្នា។ នេះបើយោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ខណៈដែលវិបត្តិសេដ្ឋកិច្ចដែលជំរុញដោយកង្វះរូបិយប័ណ្ណបរទេសរបស់វាកាន់តែអាក្រក់ទៅៗ។
ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិចរបស់វៀតណាម Mobile World ត្រៀមចូលប្រឡូកក្នុងទីផ្សារប្រទេសឥណ្ឌូណេស៊ី ដែលជាទីផ្សារក្រៅប្រទេសទី២ របស់ខ្លួន បន្ទាប់ពីបានបង្កើតហាងនៅកម្ពុជា កាលពី ៥ឆ្នាំមុន។
ក្រុមហ៊ុន Huawei Technologies នឹងចំណាយប្រាក់ចំនួន ៤ ពាន់លានយ័ន (៦៣២ លានដុល្លារអាមេរិក) ដើម្បីសាងសង់ទីស្នាក់ការកណ្តាលថ្មី និងមជ្ឈមណ្ឌល R&D សម្រាប់អង្គភាពថាមពលឌីជីថល (digital power unit) របស់ខ្លួន។