ដំណឹងចចាមអារ៉ាមថ្មីអំពី iPhone SE ជំនាន់ថ្មីបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ឌីហ្សាញបែប Dynamic Island ជំនួសឲ្យក្បាលឆកទូទៅ ដែល Dynamic Island នេះមានប្រើជាលើកដំបូងលើ iPhone 14 Pro និង iPhone 14 Pro Max។
iPhone SE ជំនាន់ថ្មីនេះដែរនឹងមានកាមេរ៉ាក្រោយតែមួយគ្រាប់ប៉ុណ្ណោះ ដោយទំហំរបស់វាអាចនឹងស្រដៀងគ្នាទៅនឹងទំហំ iPhone XR ប៉ុន្តែវាមានការឌីហ្សាញរូបរាងដូចគ្នាទៅនឹង iPhone នាពេលបច្ចុប្បន្ន ដែលមានរូបរាងបែបជ្រុងៗ។
កន្លងមក Apple បានប្រកាសចេញ iPhone SE ថ្មីរៀងរាល់ពីរឆ្នាំម្ដង ដោយលើកចុងក្រោយគឺបានប្រកាសចេញកាលពីខែមីនា ឆ្នាំ២០២២ ដែលមានន័យថា SE បន្ទាប់អាចនឹងបង្ហាញវត្តមាននាខែក្រោយនេះ៕