កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បាននិយាយថាលោកនឹងប្ដូរទៅប្រើប្រាស់បណ្ដាញសង្គម X សម្រាប់ការទំនាក់ទំនងទាំងអស់ដូចជាផ្ញើសារ ខលទូរសព្ទ ឬវីដេអូខលជាដើម។
លើគណនី X របស់ខ្លួន លោក Elon Musk បានសរសេរបែបនេះថា ៖ “ក្នុងពេលប៉ុន្មានខែទៀត ខ្ញុំនឹងឈប់ប្រើប្រាស់លេខទូរសព្ទ និងប្រើប្រាស់តែបណ្ដាញសង្គម X ប៉ុណ្ណោះ សម្រាប់ការផ្ញើសារ ខលជាសម្លេង និងខលជាវីដេអូ។”
ការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ គឺជាកិច្ចខិតខំក្នុងការផ្សព្វផ្សាយអំពីមុខងារថ្មីលើបណ្ដាញសង្គម X។ បណ្ដាញសង្គមនេះបានដាក់ឲ្យប្រើមុខងារខលជាសម្លេង និងខលជាវីដេអូ កាលពីឆ្នាំមុន ប៉ុន្តែមានតែគណនីបង់លុយ Premium ប៉ុណ្ណោះ អាចប្រើមុខងារនេះបាន៕