អតីតវិស្វកររបស់ Apple ឈ្មោះថា Xiaolang Zhang ត្រូវបានតុលការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ សម្រាប់បទល្មើសលួចឯកសារសម្ងាត់អំពីបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple។
ដំណើររឿងរបស់ Xiaolang Zhang ពីបុគ្គលិកម្នាក់ដែល Apple ទុកចិត្ត ក្លាយជាជនជាប់ចោទ បានចាប់ផ្ដើមពេលដែលរូបគេត្រូវចាប់ខ្លួននៅព្រលានយន្តហោះ San Jose កាលពីឆ្នាំ២០១៨ មុនពេលដែលរៀបគេចខ្លួនទៅប្រទេសចិន។
ដើមឡើយបុរសវិស្វកររូបនេះបានអះអាងថារូបខ្លួនមិនមានកំហុសអ្វីឡើយ ប៉ុន្តែនៅឆ្នាំ២០២២ រូបគេបានសារភាពទោសកំហុសថាពិសេសជាបានលួចឯកសារសម្ងាត់ពិតមែន។ បន្ថែមពីត្រូវជាប់ពន្ធនាគារ Xiaolang Zhang ត្រូវស្ថិតក្រោមការឃ្លាំមើលរយៈពេល ៣ឆ្នាំ និងសងប្រាក់ចំនួន ១៤៦ ៩៨៤ដុល្លារ ផងដែរ៕