ក្រុមហ៊ុនផ្ដល់សេវាកម្មវិបសាយ Yahoo បានអបអរសាទរពីខួបកំណើតទី ៣០ឆ្នាំរបស់ខ្លួន ប៉ុន្តែប្រហែលជាមានអ្នកប្រើប្រាស់មិនច្រើននោះទេដែលចងចាំ ដែលវាត្រូវបានចាត់ទុកថាជាខួបកំណើតដ៏សោកសៅជាងគេលើអ៊ីនធឺណិត។
ក្រុមហ៊ុន Yahoo បានចម្រើនវ័យចូល ៣០ឆ្នាំ កាលពីថ្ងៃទី៣០ ខែមករា។ យ៉ាងណាក្ដី ថ្ងៃកំណើតនេះបានឆ្លង ដោយមិនមានការអបអរសាទរពីអ្នកប្រើប្រាស់ច្រើននោះទេ។ បួនថ្ងៃក្រោមមក Facebook អបអរខួបកំណើតទី ២០ឆ្នាំរបស់ខ្លួន ហើយពេលនោះរូបភាពរបស់លោក Mark Zuckerberg ដែលជាស្ថាបនិក បានលេចចេញលើគ្រប់បណ្ដាញផ្សព្វផ្សាយ។
ពេល Yahoo មានអាយុ ២០ឆ្នាំ ទស្សនាវដ្ដី PC Magazine បានរៀបរាប់ថាក្រុមហ៊ុននេះគឺជាប្រភពដ៏អស្ចារ្យមួយដែលមានគ្រប់យ៉ាង តាមអ្វីដែលអ្នកប្រើប្រាស់ស្វែងរក។
យ៉ាងណាក្ដី ប្រជាប្រិយភាព Yahoo ចាប់ផ្ដើមថយចុះ នៅពេលដែល Yahoo ចុះកិច្ចព្រមព្រៀង អនុញ្ញាតឲ្យ Google អាចប្រើប្រាស់មាតិការបស់ខ្លួន នៅពេលដែលអ្នកប្រើប្រាស់ស្វែងរកមាតិកាលើវិបសាយរបស់ Google។ ការសម្រេចចិត្តនេះ ប្រៀបបានជាការផ្ទេរអាជីវកម្មទាំងមូលទៅកាន់គូប្រជែងយ៉ាងអ៊ីចឹង ព្រោះថាក្រោយកិច្ចព្រមព្រៀងនេះ Google កាន់តែមានភាពល្បីល្បាញ ឯ Yahoo កាន់តែថមថយប្រជាប្រិយភាព៕