[ក្នុងស្រុក] យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន…
Browsing: ព័ត៌មានថ្មីៗ
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងផ្តល់ការបន្ធូរបន្ថយពន្ធដល់ក្រុមហ៊ុនផលិតបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលវិនិយោគនៅក្នុងស្រុក ដើម្បីពង្រឹងសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ខណៈពេលវាជួយជំរុញដល់សេដ្ឋកិច្ច។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនដែលធ្វើការវិនិយោគនៅក្នុងស្រុកនឹងត្រូវបានកាត់បន្ថយពន្ធរហូតដល់ ៣៥ ភាគរយដែលនឹងជួយក្រុមហ៊ុនសន្សំបានច្រើនជាង ២,៨២ពាន់លានដុល្លារ នៃការបង់ពន្ធក្នុងឆ្នាំ២០២៤។ ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសផ្សេងទៀតដូចជាតៃវ៉ាន់ដែលជាកន្លែងផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេលើពិភពលោក Taiwan Semiconductor Manufacturing Co Ltd (TSMC)…
យោងតាមកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថាម្ចាស់ក្រុមហ៊ុន Facebook Meta Inc កំពុងរៀបចំដើម្បីប្រកាសថាតើខ្លួននឹងអនុញ្ញាតឱ្យអតីតប្រធានាធិបតីអាមេរិក Donald Trump ត្រលប់មកប្រើប្រាស់នូវ Facebook និង Instagram វិញបានដែរឬទេ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សធ្លាប់បាននិយាយថា ខ្លួននឹងសម្រេចនៅថ្ងៃទី ៧មករា ថាតើត្រូវអនុញ្ញាតឲ្យអតីតប្រធានាធិបតីវិលត្រឡប់មកប្រើប្រាស់វិញឬអត់។ ទោះជាយ៉ាងនេះក្តី…
ក្រុមហ៊ុនចម្រាញ់ប្រេងរដ្ឋរបស់ចិន Sinopec Corp បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុងរបស់ខ្លួនបានទិញភាគហ៊ុន ៤៩ភាគរយនៅក្នុងក្រុមហ៊ុន Susco Dealers Company Limited របស់ប្រទេសថៃដើម្បីពង្រីកអាជីវកម្មលក់រាយប្រេងឥន្ធនៈនៅទីនោះ។ Sinopec បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគដោយក្រុមហ៊ុន Sinopec Hongkong Co Ltd រួមបញ្ចូលគ្នានូវមូលដ្ឋានផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់រោងចក្រចម្រាញ់ប្រេងរបស់ចិន និងម៉ាកយីហោរបស់ខ្លួនជាមួយនឹងបណ្តាញលក់រាយរបស់ក្រុមហ៊ុនថៃ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិតអំពីទំហំនៃការវិនិយោគនោះទេ។…
រថយន្តអគ្គិសនី Tesla Cybertruck និង Roadster ដែលគ្រោងនឹងបង្ហាញខ្លួននាពេលខាងមុខគឺស្ថិតនៅកំពូលនៃបញ្ជីគួរឱ្យចាប់អារម្មណ៍មួយ ដែលជារថយន្តអគ្គិសនីមានអ្នកចុចស្វែងរកច្រើនបំផុតពី The global search volume ។ ការសិក្សារបស់ក្រុមហ៊ុនបានបង្ហាញថា ជារួមនៅលើពិភពលោក រថយន្ត Tesla Roadster ដែលមិនទាន់ត្រូវបានដាក់បង្ហាញ គឺជារថយន្តអគ្គិសនីដែលរមានធអ្នកស្វែងរកច្រើនបំផុតក្នុងឆ្នាំ ២០២២…
ក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាក្នុងខែវិច្ឆិកា ហើយលើសពីការរំពឹងទុក ដោយសារតែការធ្លាក់ចុះជាសកល និងវិធានការបិទខ្ទប់របស់ប្រទេសចិន។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃបានធ្លាក់ចុះ ៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន និងធៀបនឹងការព្យាករណ៍បានធ្លាក់ចុះ ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការស្ទង់មតិរបស់ Reuters ដែលបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៤,៤ ភាគរយនៅខែតុលា។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ២ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ៥,១…
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ម៉ាឡេស៊ីក្នុងខែវិច្ឆិកា នៅតែមានកំណើន ៤ភាគរយធៀបនឹងឆ្នាំមុន ដោយស្របតាមការរំពឹងទុក។ ការស្ទង់មតិរបស់ Reuters លើសេដ្ឋវិទូចំនួន ១៧នាក់បានព្យាករណ៍ថានឹងមានកំណើន ៣,៩ ភាគរយ។ នៅក្នុងខែតុលា សន្ទស្សន៍បានកើនឡើង ៤ភាគរយ នេះបើយោងតាមនាយកដ្ឋានស្ថិតិ។ ប្រធានស្ថិតិលោក Mohd Uzir…
ក្រុមហ៊ុន Samsung Electronics គ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបនៅរោងចក្រ semiconductor ដ៏ធំបំផុតរបស់ខ្លួននៅឆ្នាំក្រោយ បើទោះបីជាមានការព្យាករណ៍ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក៏ដោយ នេះបើតាមការរាយការណ៍របស់កាសែតកូរ៉េខាងត្បូង។ សម្រាប់ការផ្លាស់ប្តូរនេះផ្ទុយទៅនឹងទំហំ នៃការវិនិយោគដោយក្រុមហ៊ុនផលិតបន្ទះឈីបគូប្រជែង ដែលចំពេលមានការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃបន្ទះឈីប។ អ្នកវិភាគបាននិយាយថា ការតស៊ូរបស់ Samsung ជាមួយនឹងផែនការវិនិយោគ ទំនងជានឹងជួយឱ្យខ្លួនកាន់កាប់ចំណែកទីផ្សារនៅក្នុងបន្ទះឈីប និងគាំទ្រតម្លៃភាគហ៊ុនរបស់ខ្លួន នៅពេលដែលតម្រូវការកើនឡើង។ ក្រុមហ៊ុន…
ក្រុមហ៊ុន Toyota Motor Corp បានរាយការណ៍កាលពីថ្ងៃចន្ទថា មានការកើនឡើង ១,៥ ភាគរយនៅក្នុងខែវិច្ឆិកា នៃបរិមាណរថយន្តដែលបានផលិតនៅរោងចក្ររបស់ខ្លួននៅជុំវិញសកលលោក ដែលឈានដល់កំណត់ត្រាថ្មីចំនួន ៨៣៣ ១០៤គ្រឿង។ ប៉ុន្តែផលិតកម្មក្នុងស្រុកបានធ្លាក់ចុះ ៣,៣% មកនៅត្រឹម ២៦៦ ១៧៤ គ្រឿង ខណៈដែលនៅក្រៅប្រទេសកើនឡើង ៣,៨%…
ក្រុមហ៊ុន SK Group ដែលជាក្រុមហ៊ុនធំទីពីររបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី ២៦ ខែធ្នូថា ខ្លួនកំពុងពិចារណាលក់ទ្រព្យសម្បត្តិមួយចំនួនរបស់ខ្លួននៅក្នុងតំបន់អាស៊ី និងវិនិយោគឡើងវិញនៅក្នុងអាជីវកម្មផ្សេងទៀតនៅក្នុងប្រទេសក្នុងតំបន់ រួមទាំងវៀតណាមផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុន SK Group បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុមគ្រោងនឹងសម្រេចចិត្តថាតើទ្រព្យសម្បត្តិណាដែលអាចលក់បានអាស្រ័យលើការផ្តល់ជូនរបស់អ្នកទិញ ហើយកំពុងពិចារណាលើការវិនិយោគឡើងវិញនូវប្រាក់ចំណូលមួយចំនួនពីការលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនក្នុងស្រុក។ ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីកាសែត Korea Economic Daily របស់កូរ៉េខាងត្បូងបានរាយការណ៍ពីផែនការរបស់…