កាលពីពេលថ្មីៗនេះ បើយោងតាមកម្មវិធីតាមដានទូរសព្ទចល័តប្រចាំត្រីមាសរបស់ IDC បាននិយាយថា នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ នេះ ការនាំចេញស្មាតហ្វូននូវទូទាំងពិភពលោកបានឈានដល់ចំនួន ៣១៦,១ លានគ្រឿង កើនឡើង ៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
គួរឲដឹងថា នេះគឺជាត្រីមាសទី៥ ឫក៏លើកទី៥ ដែលការនាំចេញស្មាតហ្វូននូវទូទាំងពិភពលោកមានការកើនឡើងជាប់ៗគ្នាសម្រាប់ទីផ្សារស្មាតហ្វូន ទោះបីជាមានការប្រឈមនឹងផ្នែកសេដ្ឋកិច្ចក៏ដោយ។
ក្នុងនោះ ក្រុមហ៊ុន Samsung នៅជាក្រុមហ៊ុនទី១ ដែលនាំចេញស្មាតហ្វូនបានច្រើនជាងគេពោលគឺ ៥៧,៨លាននគ្រឿង ស្មើរនឹង ១៨,៣ភាគរយ នៃការនាំចេញសរុប ប៉ុន្តែការនាំចេញសរុបនេះហាក់ថយចុះចំនួន ២,៨ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណែកក្រុមហ៊ុន Apple បាននាំចេញស្មាតហ្វូនបានចំនួន ៥៦លានគ្រឿង ស្មើរនឹងចំនួន ១៧,៧ភាគរយ កើនឡើង ៣,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈក្រុមហ៊ុនរបស់ប្រទេសចិនដូចជា vivo, OPPO, Xiaomi, Lenovo, HUAWEI និងក្រុមហ៊ុនផ្សេងៗទៀត បាននាំចេញស្មាតហ្វូនបានសរុបចំនួន ២០២,៣ លានគ្រឿង៕