កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវ iPad mini ជំនាន់ទី៧ ជាមួយតម្លៃតម្លៃលក់ចាប់ពី ៤៩៩ ដុល្លារ ដល់ ៧៩៩ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
iPad mini ជំនាន់ទី៧ ទទួលបានបន្ទះអេក្រង់ Liquid Retina Display ទំហំ ៨,៣ អ៊ីញ មានកម្រិតពន្លឺ 500 nits កម្រិតបង្ហាញ 2266 x 1488 pixels និងដង់សុីតេ 326 PPI ដំណើរការដោយបន្ទះឈីប A17 Pro ទំហំ 3nm និងប្រព័ន្ធប្រតិបត្តិការ iPadOS 18 ។ លើសពីនេះទៅទៀត បន្ទះឈីប A17 Pro ប្រើប្រាស់នូវ GPU 5‑core និង CPU 6-core ដែលផ្តល់ប្រសិទ្ធភាពទាបជាងមុនចំនួន ២៥ និង ៣០ភាគរយ នៃការប្រើប្រាស់បើប្រៀបធៀបទៅនឹងបន្ទះឈីប A17 Pro ដែលមាននៅលើ iPhone 15 នេះបើយោងតាមក្រុមហ៊ុន។ ក្នុងនោះ iPad mini ជំនាន់ទី៧ ផ្តល់ជូនទាំងជម្រើស WiFi និង 5G ព្រមទាំងទទួលបានអង្គផ្ទុក 128GB | 256GB | 512GB ។
សម្រាប់ការរចនា iPad mini ជំនាន់ទី៧ មានកម្រាស់ ៦,៣ ម.ម និងទម្ងន់ ២៩៣ ក្រាម (Wi-Fi) | ២៩៧ ក្រាម (5G) និងទទួលបានជម្រើសពណ៌ Space Gray, Blue, Purple និង Starlight ។ គួរបញ្ជាក់ថា ប៊ិក Apple Pencil Pro មានតម្លៃលក់ ១២៩ ដុល្លារ ចំណែកប៊ិក Apple Pencil (USB-C) មានតម្លៃ ៧៩ ដុល្លារ៕