កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សរប្រទេសអូស្រ្តាលី។
សម្រាប់ការឌីស្សាញរបស់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ទទួលបានការផ្លាស់ប្តូរថ្មីតិចតួច ប៉ុន្តែមានភាពហាប់ណែនជាងមុន និងបំពាក់ជាមួយប៉ាណាមុខថ្មីមួយផ្ទាំងធំ រួមទាំងចង្កៀងមុខ-ក្រោយ LED ឌីស្សាញថ្មី ព្រមទាំងប្រើប្រាស់នូវថាសកង់ថ្មីទំហំ ១៧ និង ១៨អ៊ីញ។
គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ២០២៥ ត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់ក្រុមហ៊ុន Isuzu គឺដូចជាទៅនឹងម៉ូដែល Isuzu D-Max ខណៈរថយន្តនេះ ត្រូវបានគេរំពឹថាអាចនៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបានចំនួន ១៨៨សេះ និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ ដដែល និងមានភ្ជាប់មកជាមួយជម្រើសប្រអប់លេខដៃ និងអូតូចំនួន ៦វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ RWD និងប៉ុង២ AWD (អាស្រ័យតាមទំហំ និង Option) ៕