កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Honor បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវថេប្លេតសេរ៊ីថ្មី HONOR Pad GT Pro ជាមួយតម្លៃលក់ចាប់ពី ៣៥១ ដល់ ៤៧៧ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ថេប្លេត HONOR Pad GT Pro ទទួលបានអេក្រង់ IMAX Enhanced OLED ទំហំ ១២,៣ អ៊ីញ 144Hz មានកម្រិតបង្ហាញ 3K (3000 x 1920 pixels) និងកម្រិតពន្លឺ 1,600 nits ដំណើរការដោយបន្ទះឈីប Snapdragon 8s Gen 3 ទំហំ 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ MagicOS 8.0 និងទទួលបាន RAM 8GB/12GB/16GB និងអង្គផ្ទុក 128GB/256GB/512GB។
បើនិយាយពីផ្នែកកាមេរ៉ាវិញ ថេប្លេត HONOR Pad GT Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 13MP មាន Aperture (f/2.0) និង (Auto Focus) និងកាមេរ៉ាផ្នែកខាងមុខមានទំហំ 9MP មាន Aperture (f/2.2) និង (Fixed Focus)។ ក្នុងនោះថេប្លេត HONOR Pad GT Pro ទទួលបានបាសសម្លេងចំនួន ៨គ្រាប់, 3D Spatial Audio, មុខងារ AI និងគាំទ្រការតភ្ជាប់ Wi-Fi 6, Bluetooth 5.3 និង USB Type-C ។ ចំពោះផ្នែកថាមពលថ្មថេប្លេត HONOR Pad GT Pro ទទួលបានថ្មទំហំ 10,050mAh គាំទ្រការសាកតាមខ្សែ 66W ។
គួរឲដឹងថា ថេប្លេត HONOR Pad GT Pro ទទួលបានជម្រើសពណ៌ Moon Shadow White, GT Blue និង Star Black មានកម្រាស់ ៥,៨ ម.ម និងទម្ងន់ ៥៥៥ ក្រាម៕