Browsing: ព័ត៌មានថ្មីៗ

[បរទេស] ក្រុមហ៊ុន Warner Bros Discovery Inc កំពុងសម្លឹងមើលការកាត់បន្ថយការងាររហូតដល់៣០ភាគរយ ឬជិត ១ ០០០កន្លែង នៅក្នុងក្រុមលក់ការផ្សាយពាណិជ្ជកម្មជាសាកលរបស់ខ្លួន។ ប្រភពបាននិយាយថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ឱ្យសមាជិកនៃក្រុមលក់ការផ្សាយពាណិជ្ជកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួននូវឱកាសមួយដើម្បីចាកចេញពីក្រុមហ៊ុនដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រុមលក់ការផ្សាយពាណិជ្ជកម្មទូទាំងពិភពលោកមានសមាជិកប្រហែល ៣ ០០០។​ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Gunnar Wiedenfels…

[ទីផ្សារបរទេស] ក្រុមហ៊ុន Startup របស់ហូឡង់ឈ្មោះថា Lightyear បានបង្ហាញចេញរថយន្តអគ្គិសនីដែលមានបំពាក់​ផ្ទាំង​សូឡារនៅលើដំបូលរថយន្ត ដោយក្រុមហ៊ុនសន្យាថានឹងផលិតលក់លើទីផ្សារនៅក្នុងឆ្នាំនេះ ជាមួយការរំពឹងទុកលើការដឹកជញ្ជូន​នឹងចាប់ផ្ដើមខែដើមខែវិច្ឆិកា។ រថយន្តដែលមានឈ្មោះថា Lightyear 0 ដែលក្រុមហ៊ុនទើបបានបង្ហាញគឺមានបំពាក់ផ្ទាំងសូឡារទំហំ ៥ម៉ែត្រការ៉េនៅលើដំបូលរថយន្តដែលមានរាងកោង អាចឲ្យរថយន្តសាកភ្លើងបានគ្រប់ពេលវេលាពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យ។ ក្រុមហ៊ុន​អះអាងថា​ នៅ​ប្រទេសដែលមានស្ថានភាពអំណោយផលលើពន្លឺថ្ងៃដូចជាប្រទេសព័រទុយហ្គាល់ រថយន្តនេះអាចផ្ដល់ចម្ងាយ​បើកបរ​បានដល់ ១១ ០០០គីឡូម៉ែត្រ ក្នុងមួយឆ្នាំ និងអាចផលិតថាមពលដែលបើកបរបានចម្ងាយ…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តចិន Nio នឹង​ចាប់​ផ្តើម​ផលិត​កញ្ចប់​អាគុយ​វ៉ុល​ខ្ពស់ ដោយខ្លួនឯង ចាប់​ពី​ឆ្នាំ ២០២៤។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើ បច្ចុប្បន្នមានបុគ្គលិកជាង ៤០០ នាក់ ដែលកំពុងធ្វើការលើការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាអាគុយ ហើយនឹងចាប់ផ្តើមផលិតកញ្ចប់អាគុយ ៨០០ វ៉ុល នៅពាក់កណ្តាលទី២ នៃឆ្នាំ ២០២៤។ ថ្លែងជាមួយអ្នកវិភាគកាលពីសប្តាហ៍មុន…

[វៀតណាម] ខណៈពេលបន្លែ ឬផ្លែឈើជាច្រើនដែលត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិនទទួលបាននូវការធ្លាក់ចុះ ប៉ុន្តែការនាំចេញនូវផ្លែចេក ឬចេកបានកើនឡើងគួរអោយកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសមាគមបន្លែ និងផ្លែឈើរបស់វៀតណាមបានអោយដឹងថា ក្នុងរយៈពេល ៥ខែដំបូងឆ្នាំនេះ ប្រទេសចិនបាននាំចូលចេកសរុបបាន ៧៤២ ០០០តោន ដែលកើនឡើងចំនួន ១០ភាគរយធៀបនឹងឆ្នាំមុន។ ដែលធ្វើអោយចេករបស់វៀតណាមមានចំនួន ៤៣ភាគរយ បានកើនលើសប្រទេសហ្វីលីពីនមានចំនួន ២៨ភាគរយ។ សម្រាប់ហេតុផលនៃការកើនឡើងនេះ…

កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។ ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង…

[ភ្នំពេញ] កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម នៃក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម…

យោងតាមរបាយការណ៍របស់ Sea-Intelligence បានឱ្យដឹងថា ជំងឺរាតត្បាត បានធ្វើឱ្យកប៉ាល់ជាច្រើនចូលចតយឺតពេលជាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។ របាយការណ៍ចុងក្រោយបំផុតដោយ Sea-Intelligence ដែលជាក្រុមហ៊ុនដាណឺម៉ាកដែលផ្តល់ការស្រាវជ្រាវ ការវិភាគ ទិន្នន័យ និងសេវាកម្មប្រឹក្សាយោបល់នៅក្នុងឧស្សាហកម្មខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកបង្ហាញពីភាពជឿជាក់នៃកាលវិភាគដឹកជញ្ជូន។ ពិភពលោកទាំងមូលស្ថិតក្នុងកម្រិតប្រកាសអាសន្ន អំឡុងពេលជំងឺរាតត្បាត Covid-19។ ទិន្នន័យនៅក្នុងរបាយការណ៍បង្ហាញថា កប៉ាល់រហូតដល់ ៧០% មកដល់យឺតដោយសារការកកស្ទះកំពង់ផែ ដែលបណ្តាលឱ្យមានការខាតបង់រាប់សិបពាន់លានដុល្លារ។…

[ទីផ្សារបរទេស] ខណៈដែល​គម្រោងការរថយន្តរបស់ក្រុមហ៊ុន Apple នៅមិនទាន់ច្បាស់លាស់ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ជប៉ុន Sony កំពុងតែឈាន​ដល់ការស្វែងរកជំនួយពីក្រុមហ៊ុន Honda ក្នុងការផលិតរថយន្តអគ្គិសនី។ Honda និង Sony បានប្រកាសអំពីផែនការរបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុនរួមគ្នាដើម្បីផលិតរថយន្តអគ្គិសនី កាលពីខែ​មីនា។ ពេល​នេះ​ក្រុមហ៊ុនទាំងពីរបានយល់ស្របថា​ក្រុមហ៊ុនរួមគ្នានេះនឹងប្រសើរជាងប្រសិនបើជាក្រុមហ៊ុនមួយដែលឯករាជ្យ ដោយ​មិន​គួរស្ថិត​ក្រោម Sony ឬ Honda នោះឡើយ។…

[ទីផ្សារបរទេស] ទើបតែថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini បានប្រកាសអំពី​សមិទ្ធផលដែល​អាចផលិត​រថយន្ត Urus បានចំនួន ១៥ ០០០គ្រឿង ហើយរយៈពេល ១១ខែ ក្រោយមក រថយន្ត SUV នេះបានកើនឡើងដល់ ២ម៉ឺនគ្រឿង។ រថយន្ត Urus…

តម្លៃ​អង្ករ​នាំ​ចេញ​នៅ​ខែ​ឧសភា​របស់​វៀតណាម​មាន​តម្លៃ ៤១៥-៤២០ ដុល្លារ​ក្នុង​មួយ​តោន ធ្លាក់​ចុះ ៣ ដុល្លារ​ធៀប​នឹង​ខែ​មុន និង​ធ្លាក់​ចុះ​ជា​ខែ​ទីពីរ​ជាប់​គ្នា។ ស្ថិតិរបស់នាយកដ្ឋានកែច្នៃ និងអភិវឌ្ឍន៍ទីផ្សារផលិតផលកសិកម្មបង្ហាញថា បរិមាណនាំចេញអង្ករក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២២ សម្រេចបាន ២,៨៦លានតោន មានតម្លៃ ១,៣៩ ពាន់លានដុល្លារ កើនឡើង ១០,៣% ក្នុងបរិមាណសរុប ប៉ុន្តែតម្លៃធ្លាក់ចុះ…