Browsing: ព័ត៌មានថ្មីៗ

ភាគហ៊ុនក្រុមហ៊ុន Apple ធ្លាក់ចុះប្រមាណ ២០០ពាន់លានដុល្លារ ឬស្មើនឹង ២,៩% គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលប្រទេសចិន បន្តហាមឃាត់មិនមន្ត្រីរដ្ឋាភិបាល ប្រើប្រាស់​ iPhone នោះឡើយ។ គោលបំណងនៃការរាំងខ្ទប់នេះគឺដើម្បីរាំងខ្ទប់ផលិតបច្ចេកវិទ្យាបរទេស ងាកមកប្រើបច្ចេកវិទ្យាក្នុងស្រុក និងការពាររាល់ទិន្នន័យនានា មិនឱ្យលេចធ្លាយទៅកាន់បរទេស ពិសេសការហាមនេះ គឺទិសដៅទៅលើវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។…

មានដំណឹងលេចឭថា iPhone 15 Pro នឹងបំពាក់ប៊ូតុង Action ដែលធ្លាប់ឃើញមានលើ នាឡិកា Apple Watch Ultra។ ដែលការបំពាក់នេះ​ គឺជំនួសឱ្យប៊ូតុង Mute សម្រាប់បិទសំឡេង ដែលមានតាំងពី iPhone ជំនាន់ដំបូងម៉្លេះ។  ដំណឹងលេចឮនេះគឺយោងទៅតាម កូដខាងក្នុងនៃកម្មវិធីរបស់…

រាល់ឯកសារនានា ដូចជារូបថត វីដេអូ សារសំឡេង ដែលអ្នកបានប្រើលើ Telegram វានឹងរក្សាទុកបណ្ដោះអាសន្ន ដែលទាំងនេះហៅថា cache file ហើយបើអ្នកប្រើកាន់តែច្រើន ទំហំផ្ទុកប្រើអស់កាន់តែច្រើន ជួនកាលអាចអស់ 20GB 30GB ដោយមិនដឹងខ្លួនថែមទៀត។ វិធីចូលមើល Cache file និងរបៀបកំណត់៖…

ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើយើងអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរសព្ទរបស់អ្នកនឹងប្រើមិនបានយូរ ធ្លាក់ភាគរយថ្មលឿន។ ចំណុចទី១ កុំប្រើទូរសព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្ដង នឹងធ្វើឱ្យសាកបញ្ចូលបានលឿនមែន តែក៏ឆាប់ក្ដៅ នឹងងាយរងប្រតិកម្មគីមីពេលទូរសព្ទក្ដៅធ្វើឱប៉ះពាល់ដល់សុខភាពថ្ម។ ចំណុចទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរ ដូចចំណុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូលទូរសព្ទនឹងឡើងកម្ដៅជាងធម្មតា​ ហើយបើយើងប្រើបណ្ដើរសាកបណ្ដើរវានឹងកាន់តែក្ដៅ ងាយប៉ះពាល់សុខភាពថ្ម…

គេរំពឹងថា Apple នឹងបង្ហាញ iPhone 15 ទាំង ៤ម៉ូឌែល នៅក្នុងព្រឹត្តិការណ៍ នាថ្ងៃអង្គារ ទី១២​ខែកញ្ញា ហើយការអាប់ដេតលើកាមេរ៉ាឆ្នាំនេះ នឹងក្លាយជា បេះដូងនៃការលក់ ឬ Selling Point។ នេះ​បើ​តាម​របាយការណ៍ ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​តៃវ៉ាន់ TrendForce កាលពីថ្មីៗនេះ។…

ទោះថមថយកម្លាំងចាប់អារម្មណ៍ទីផ្សារស្មាតហ្វូន ប៉ុន្ដែ Motorola មិនទាន់ទៅណានោះទេ ត្បិតទើបប្រកាសចេញ ទូរសព្ទម៉ូឌែលថ្មី GS4។ ទូរសព្ទតម្លៃ ១៥០ដុល្លារ ដែលដាក់លក់មុនគេនៅទីផ្សារប្រទេសចិននេះ មានតួខ្លូនទាក់ភ្នែកគួរសម មានខ្នងក្រោយស្រោបដោយស្បែកគ្រើមៗ និងលាបពណ៌រាងឆើតបន្តិចចំនួន៣​ គឺពណ៌បៃតង ខៀវ និងស្វាយកាត់ទៅរកផ្កាឈូកបន្តិច។ ខ្នងក្រោយនេះដែរ ប្រើកាមេរ៉ាគោល 50MP និង…

តាមការប្រកាសថ្មីរបស់ Apple Event គេរំពឹងថា iPhone 15 ទាំង ៤ម៉ូឌែលនឹងប្រកាសចេ​ញ ថែមទាំងតម្លៃអាចលើសមុនដល់ខ្ទង់ ១០០ដុល្លារ ចំពោះម៉ូឌែល Pro។ ថ្មីជិតចេញមែន អ៊ីចឹង!​ ម៉ូឌែលចាស់ៗថ្លៃខ្ទង់ប៉ុន្មានទៅ? យោងតាមប្រភពហាងទូរសព្ទជាច្រើន ក្នុងប្រទេសកម្ពុជា តម្លៃ iPhone ចាស់ៗ​…

សព្វថ្ងៃកម្មវិធីធនាគារ ឬ Mobile App កាន់តែទំនើប និងមានបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនជាន់ ដើម្បីការពារពីការវាយប្រហារផ្សេងៗ និងការក្លែងបន្លំនានាជនខិលខូច​ ប៉ុន្ដែទោះការពារខ្លាំងយ៉ាងណា បើយើងអ្នកប្រើចន្លោះប្រហោង ខ្វះការប្រុងប្រយ័ត្ន នោះលុយរបស់យើងអាចជួបហានិភ័យ​ តាមវិធីផ្សេងៗដូចយើងមានរៀបរាប់តទៅនេះ៖ ១. កុំឱ្យគេដឹងព័ត៌មានសម្ងាត់របស់គណនីធនាគារ  ដូចជាពាក្យសម្ងាត់ ឬលេខសម្ងាត់ សារលេខកូដ OTP សម្រាប់បញ្ជាក់ពេល…

ក្រុមហ៊ុនអាវកាស SpaceX របស់មហាសេដ្ឋី Elon Musk នឹងបង្ហោះផ្កាយរណបសម្រាប់ទ្រទ្រង់​ មុខងារ Emergency SOS របស់ iPhone 14។ ដែលការបាញ់បង្ហោះនេះត្រូវបានចចារទិញក្នុងតម្លៃ ៦៤លានដុល្លារ​​ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៥ ពីក្រុមហ៊ុន Globalstar ដែលជាដៃគូរបស់…

[ទីផ្សារបរទេស] រថយន្ត Ford Ranger ជំនាន់ថ្មី ទើបតែបានប្រកាសដាក់លក់នៅក្នុងប្រទេសចិន ជាមួយតម្លៃក្រោម ១៦០ ០០០យ័ន ឬស្មើប្រមាណ ២១ ៩៥០ដុល្លារ។ ម៉ូដែលដែលដាក់លក់នៅប្រទេសចិន នឹងមិននាំចូលមកពីបរទេសនោះទេ ដោយផ្ទុយទៅវិញ វាគឺនឹងត្រូវផលិតក្នុងប្រទេសចិនផ្ទាល់ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Jiangling Motors Group…