Browsing: ព័ត៌មានថ្មីៗ

ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចី និងជំនួយចំនួន ៧២៣ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើបញ្ចេញនូវម៉ូឌែល Wave 100i ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំងក្នុង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។ ចំពោះម៉ូតូ Honda Wave…

ក្រុមហ៊ុន Visa, Mastercard និង American Express បានប្រកាសថា ពួកគេនឹងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីតវ៉ាចំពោះការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន។

កោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសដំបូងរបស់ខ្លួន ក្រោមច្បាប់បន្ធូរបន្ថយលើជំងឺរាតត្បាតកូវីដ១៩ ដែលមិនតម្រូវឲ្យមានការធ្វើចក្តាឡីស័កពេលមកដល់ឡើយ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយការទប់ស្កាត់កាន់តែទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីការឆ្លងបានធ្លាក់ចុះ។

កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង, កូនកន្សែង និងកូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត បន្ទរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា។ នាថ្ងៃទី ០៣ ខែមិនា…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន កំពុងស្វែងរកការទិញដីនៅសហរដ្ឋអាមេរិកសម្រាប់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីប្រភេទថ្មី ដើម្បីផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុន Tesla Inc។ គេហទំព័រ NHK បានរាយការណ៍ថា ក្រុមហ៊ុន Panasonic កំពុងសម្លឹងមើលការសាងសង់រោងចក្រ ដែលចំណាយអស់ជាច្រើនពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញនូវម៉ូឌែល NEOS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Scooter ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជា​​​នៅឯពិរពណ៍ Tokyo Motor Show កាលពី​​ឆ្នាំ ២០១៩ កន្លងមកនេះ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់គេហទំព័រ greatbiker ថាម៉ូតូអគ្គិសនី…

[បរទេស] ចាប់តាំងពីរុស្សីបានឈ្លានពានទៅលើអ៊ុយក្រែនបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពាណិជ្ជកម្មពិភពលោក និងការ​កង្វះ​បន្ទះ​ឈីប​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ដែលជាបញ្ហា​​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​កាន់តែ​ធ្ងន់ធ្ងរ និងប៉ះពាល់ដល់តម្លៃរថយន្តថ្មី និងផលិតផលផ្សេងៗទៀត ដែលប្រើមីក្រូឈីបនឹងមានតម្លៃថ្លៃជាងដោយជៀសមិនរួច។ ក្នុងនោះ TrendForce ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារ បញ្ជាក់ថា អ៊ុយក្រែនជាអ្នកនាំចេញ ៧០% នៃឧស្ម័នអ៊ីយូតារបស់ពិភពលោក ដែលជាសមាសធាតុសំខាន់ដែលប្រើសម្រាប់ដំណើរការឡាស៊ែរដែលត្រូវការសម្រាប់ផលិតមីក្រូឈីប។ ខណៈដែលពិភពលោកកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាក់លាក់ចំពោះមីក្រូឈីបនេះ។ គួរឲ្យដឹងថា កង្វះខាតនេះអាចធ្វើឲ្យអ្វីៗមានតម្លៃថ្លៃជាងមុន។ ប្រទេសរុស្ស៊ីក៏ជាក្រុមហ៊ុនផលិតអ៊ីយូតាដ៏សំខាន់ផងដែរ ទោះជាយ៉ាងណាក៏ដោយ…

[បរទេស] បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយ និងវាយប្រហារទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេលជាង ២ សប្តាហ៍ ក្នុងនោះដែលមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានផ្អាកការនាំចូល និងការផលិតយានយន្តក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូង Hyundai និង Kia បានប្រកាសថាខ្លួននឹងមិនធ្វើតាមដូចក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះទេ។ គួរឱ្យដឹងថាការលក់នៅរថយន្តនៃក្រុមហ៊ុនទាំង២ ក្នុងប្រទេសរុស្ស៊ីគឺមានចំនួន ៨% ដោយទ្បែកក្រុមហ៊ុនទាំងពីរនេះបានលក់រថយន្តបានច្រើនជាង ៣៧៣,០០០ គ្រឿងកាលពីឆ្នាំមុន ដែលស្មើនឹង ២២,៥ %…

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Yamaha បានបញ្ចេញនូវស៊េរីម៉ូឌែល XMAX 300 ឆ្នាំ ២០២២ ប្រភេទ Scooter បែបស្ព័រ ជាមួយការបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបថ្មី និងកម្លាំងខ្លាំង សម្រាប់ទីផ្សារនៅតៃវ៉ាន់។ ចំពោះឌីហ្សាញនៃម៉ូតូ Yamaha XMAX 300 ទទួលបានការឌីហ្សាញបែបស្ព័រដោយបំពាក់មកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED…