Browsing: ព័ត៌មានថ្មីៗ

យោងតាមលោក Tim Sweeney នាយកប្រតិបត្តិក្រុមហ៊ុន Epic Games បានឲ្យដឹងថា ក្រុមហ៊ុន Apple បានហាមឃាត់ Fortnite ពី App Store របស់ខ្លួន រហូតដល់ការប្រយុទ្ធគ្នាស្របច្បាប់ជាមួយក្រុមហ៊ុនផលិតហ្គេម Epic បានបញ្ចប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Bamboo Airways របស់ប្រទេសវៀតណាម បានធ្វើការហោះហើរត្រង់លើកដំបូងរបស់ខ្លួន ពីប្រទេសវៀតណាមទៅកាន់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុន Ford Motor Co បាននិយាយថា ខ្លួននឹងបង្កើនសមត្ថភាពផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ខ្លួនដល់ ៨០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដោយសារតែតម្រូវការខ្លាំងសម្រាប់រថយន្តភីកអាប់អគ្គិសនីនេះ ដោយបន្ថែមថា វានឹងដាក់លក់នៅនិទាឃរដូវក្រោយ។

ក្រុមហ៊ុនផលិតទូរសព្ទ នឹងត្រូវបង្ខំចិត្តបង្កើតដំណោះស្រាយសាកថ្មជាសកលមួយសម្រាប់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកតូចៗក្រោមច្បាប់ថ្មីដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុប European Commission (EC)។

ក្រុមហ៊ុន Honda Motor Co បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងកំណត់គោលដៅការលក់ប្រចាំឆ្នាំដំបូង ចំនួន ៧ ម៉ឺនគ្រឿងសម្រាប់រថយន្តអគ្គិសនីថ្មីម៉ូដែល Prologue នៅពេលវាចេញលក់នៅឆ្នាំ ២០២៤។

នៅថ្ងៃអង្គារទី ២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុន Facebook បានប្រកាសចេញលក់ឧបករណ៍ video chat ឬ video calling ចំនួន ២ ម៉ូដែលទៀត ហៅថា Portal Go និង Portal+ ដែលអាចយកតាមខ្លួនបាន។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានបើកសម្ពោធរោងចក្រផលិតដែកថែបថ្មីមួយជាផ្លូវការ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ១,៥ លានតោន ដែលរំពឹងថានឹងជួយកាត់បន្ថយការនាំចូលដែកពីក្រៅប្រទេស។

ក្រុមហ៊ុនវេចខ្ចប់របស់ប្រទេសថៃ SCG Packaging បានប្រកាសពីផែនការវិនិយោគក្នុងទំហំទឹកប្រាក់ ៣៥៣ លានដុល្លារ ដើម្បីពង្រីកខ្លួននៅក្នុងប្រទេសវៀតណាម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នាយកដ្ឋានគយនៃប្រទេសថៃ កំពុងរៀបចំកាត់បន្ថយពន្ធលើការនាំចូលភេសជ្ជៈមានជាតិអាល់កុល និងស៊ីហ្គា ៥០ ភាគរយក្នុងរយៈពេល ៥ ឆ្នាំ ស្របតាមកញ្ចប់ថវិកាជំរុញ និងវិនិយោគរបស់រដ្ឋាភិបាល។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យា ធំជាងគេបំផុតរបស់ពិភពលោក…