Browsing: ព័ត៌មានថ្មីៗ

ទីផ្សារម៉ូតូ Royal Enfield កំពុងតែចាប់ផ្តើមយ៉ាងសម្បើមនាពេលថ្មីៗនេះហើយក៏ដោយសារតែការបើកបង្ហាញនិងសម្ភោធម៉ូឌែលថ្មីចុងក្រោយ Classic 350cc reborn កាលពីខែមុននេះ។ អរគុណចំពោះភាពល្បីល្បាញនៃម៉ាកយីហ៊ោមួយនេះដែលមានទូទាំងពិភពលោកជាមួយនឹងរូបរាងដ៏អំនោយផលរបស់វាដែលបានជ្រាបពាសពេញបេះដូងក្រុមអ្នកស្នេហាវិស័យម៉ូតូធំក្នុងប្រទេសកម្ពុជា។ ការចាប់ផ្តើមយ៉ាងសម្បើមនៅក្នុងខែមិនាបាននាំអោយក្រុមហ៊ុនអាចបញ្ចេញម៉ូតូចំនួន ៦គ្រឿង និងការកក់បន្ថែម ៧គ្រឿងទៀតក្នុងកំឡុងពេលមួយសប្តាហ៍តែប៉ុណ្ណោះ។ ម៉ាកយីហ៊ោមួយនេះបានស្ទុះឡើងយ៉ាងឆាប់រហ័សដោយសារតែហេតុផលជាច្រើនដូចជាការតាំងបង្ហាញនៅតាមផ្សារទំនើបធំៗ, គុណតំលៃនិងភាពជឿទុកចិត្តបានរបស់ផលិតផល ជាពិសេសគឺក្រុមម៉ូតូ Royal Enfield Cambodia Family។…

[បរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសថាខ្លួននឹងផ្តល់ទឹកប្រាក់ប្រមាណ ២,៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ជំនួយមនុស្សធម៌ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីការលុកលុយពីសំណាក់ប្រទេសមហាអំណាចលំដាប់ទី ២ លើលោកប្រទេសរុស្ស៊ី ជាងពីរសប្តាហ៍។ សម្រាប់ក្រុមហ៊ុន​ Nissan បានបរិច្ចាគទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់កាតបាទប្រហម និង NPOs ផ្សេងៗទៀតដើម្បីជួយសង្រ្គោះជីវិតមនុស្សចាស់…

មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ការពារ​ជំងឺ Centers for Disease Control and Prevention (CDC) របស់សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ចន្ទ​ បាន​បញ្ចូល​ប្រទេស​ថៃ ហុងកុង និង​នូវែលសេឡង់​ ទៅក្នុង​បញ្ជី​គោលដៅ​របស់ខ្លួន ​ដែល​ជនជាតិ​អាមេរិក​ត្រូវបាន​ណែនាំ​មិន​ឲ្យ​ទៅ​ទស្សនា​ ដោយសារ​ជំងឺ​កូវីដ-១៩។

ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចី និងជំនួយចំនួន ៧២៣ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើបញ្ចេញនូវម៉ូឌែល Wave 100i ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំងក្នុង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។ ចំពោះម៉ូតូ Honda Wave…

ក្រុមហ៊ុន Visa, Mastercard និង American Express បានប្រកាសថា ពួកគេនឹងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ដើម្បីតវ៉ាចំពោះការលុកលុយរបស់ប្រទេសនេះលើអ៊ុយក្រែន។

កោះរមណីយដ្ឋានបាលី របស់ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសដំបូងរបស់ខ្លួន ក្រោមច្បាប់បន្ធូរបន្ថយលើជំងឺរាតត្បាតកូវីដ១៩ ដែលមិនតម្រូវឲ្យមានការធ្វើចក្តាឡីស័កពេលមកដល់ឡើយ ដែលជាផ្នែកមួយនៃការបន្ធូរបន្ថយការទប់ស្កាត់កាន់តែទូលំទូលាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ បន្ទាប់ពីការឆ្លងបានធ្លាក់ចុះ។

កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង, កូនកន្សែង និងកូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត បន្ទរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន foodpanda ក្រុមហ៊ុនដឹកជញ្ជូនដឹកម្ហូបអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា។ នាថ្ងៃទី ០៣ ខែមិនា…

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Panasonic របស់ប្រទេសជប៉ុន កំពុងស្វែងរកការទិញដីនៅសហរដ្ឋអាមេរិកសម្រាប់រោងចក្រដ៏ធំមួយ ដើម្បីផលិតអាគុយរថយន្តអគ្គិសនីប្រភេទថ្មី ដើម្បីផ្គត់ផ្គង់ឲ្យទៅក្រុមហ៊ុន Tesla Inc។ គេហទំព័រ NHK បានរាយការណ៍ថា ក្រុមហ៊ុន Panasonic កំពុងសម្លឹងមើលការសាងសង់រោងចក្រ ដែលចំណាយអស់ជាច្រើនពាន់លានដុល្លារ ទាំងនៅក្នុងរដ្ឋ Oklahoma ឬ Kansas…

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញនូវម៉ូឌែល NEOS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Scooter ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​ជា​​​នៅឯពិរពណ៍ Tokyo Motor Show កាលពី​​ឆ្នាំ ២០១៩ កន្លងមកនេះ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់គេហទំព័រ greatbiker ថាម៉ូតូអគ្គិសនី…