[ឥណ្ឌូនេស៊ី] ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានធ្វើការជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) Tesla ផលិតរថយន្តរបស់ខ្លួនក៏ដូចជាអាគុយនៅក្នុងប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការអត្ថាធិប្បាយដែលបានធ្វើឡើងទៅកាន់ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍។ លោក Jokowi ដែលជាប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីត្រូវបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាប្រទេសឥណ្ឌូនេស៊ីចង់បាន “ប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី” ជាជាងការទាញយកធនធានធម្មជាតិរបស់ខ្លួនដើម្បីផលិតអាគុយ។ លោកក៏បាននិយាយដែរថាប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាដាក់ពន្ធលើការនាំចេញនីកែលនៅឆ្នាំនេះ ដើម្បីបង្កើនប្រាក់ចំណូលដោយវាអាចនឹងចាប់ផ្តើមឡើងត្រីមាសទីបី។ គួរបញ្ជាក់ផងដែរ…
Browsing: ព័ត៌មានថ្មីៗ
Cisco Systems Inc បានផ្តល់ការព្យាករណ៍ជាវិជ្ជមានសម្រាប់ការលក់នៅត្រីមាសទី១ ដោយសារការស្ទុះងើបឡើងវិញនៃ កូវីដ១៩ នៅក្នុងប្រទេសចិនកាត់បន្ថយការខ្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុមហ៊ុនបំពេញតម្រូវការសម្រាប់បណ្តាញ Hardware ដោយធ្វើអោយភាគហ៊ុនរបស់ក្រុមហ៊ុនក្នុងការជួញដូរបន្តឡើងខ្ពស់ជាងមុន ៥ភាគរយ។ លទ្ធផលដែលបានប្រកាសកាលពីថ្ងៃពុធបង្ហាញថាក្រុមហ៊ុនផលិតឧបករណ៍បណ្តាញបានចាប់ផ្តើមយកឈ្នះលើបញ្ហាសមាសធាតុដែលបានរារាំងពួកគេពីការងើបឡើងវិញ ក្រោយជំងឺរាតត្បាតនៅក្នុងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ នាយកប្រតិបត្តិលោក Chuck Robbins បាននិយាយនៅក្នុងសេចក្តីប្រកាសថា “បន្ទាប់ពីខែមេសាដ៏លំបាកដោយសារតែការបិទដែលទាក់ទងនឹងកូវីដនៅទីក្រុងសៀងហៃ … ឧបសគ្គនៃការផ្គត់ផ្គង់សរុបបានចាប់ផ្តើមធូរស្រាលបន្តិចនៅពាក់កណ្តាលត្រីមាសទីបួន…
នាថ្ងៃនេះ Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងនាយិកាថ្មី គ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា របស់ខ្លួន គឺ អ្នកស្រី អ៊ីវ៉ាណា ត្រាហ្ស៊ីនី (Ivana Tranchini) ។ អ្នកស្រី អ៊ីវ៉ាណា (Ivanna) នឹងមកជំនួសអតីតនាយិកាគ្រប់គ្រង Visa…
សមាជិកនៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលបាននិយាយកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ និង ៤,០ ភាគរយនៅឆ្នាំក្រោយ ដែលត្រូវបានជួយ ដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ទោះបីជាមានសម្ពាធអតិផរណាក៏ដោយ។ ការព្យាករណ៍ប្រៀបធៀបជាមួយនឹងការព្យាករណ៍ផ្លូវការរបស់ធនាគារកណ្តាលថៃ (BOT) កាលពីខែមិថុនាបានបង្ហាញថាមានការកើនឡើង ៣,៣ ភាគរយនៅឆ្នាំនេះ និង ៤,២ ភាគរយនៅឆ្នាំក្រោយ។ ធនាគារកណ្តាលបាននិយាយកាលពីថ្មីៗថាកំណើននៅឆ្នាំនេះអាចយកឈ្នះការព្យាករណ៍របស់ខ្លួនដោយសារតែវិស័យទេសចរណ៍ល្អជាងការរំពឹងទុក។ ទោះបីជាអតិផរណាដែលមានកម្រិតខ្ពស់ក្នុងរយៈពេល…
ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បានចេញផ្សាយតួលេខកាលពីថ្ងៃសុក្រ ដែលបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២០។ ក្រុមហ៊ុន Huawei បានរងសម្ពាធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំមុន ក្រុមហ៊ុន Huawei បានរាយការណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំដំបូងរបស់ខ្លួនធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយបំផុតរបស់ក្រុមហ៊ុនបានបង្ហាញពីប្រាក់ចំណូលនៅត្រីមាសទីពីរចំនួន ២៥,៥ ពាន់លានដុល្លារ កើនឡើង ១,៤%…
ក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក CATL របស់ចិនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងសាងសង់រោងចក្រផលិតអាគុយតម្លៃ ៧,៣ ពាន់លានដុល្លារ នៅក្នុងប្រទេសហុងគ្រី។ CATL បាននិយាយថា ការសាងសង់រោងចក្រថាមពល ១០០ជីហ្គាវ៉ាត់ម៉ោង នៅក្នុងទីក្រុង Debrecen ភាគខាងកើតនៃប្រទេសហុងគ្រី ដែលជាការវិនិយោគក្រៅប្រទេសដ៏ធំបំផុតរបស់ខ្លួននឹងចាប់ផ្តើមនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រម ដែលមិនលើសពី ៦៤ខែ។ នៅពេលសាងសង់រួច វាត្រូវបានកំណត់ថាជារោងចក្រផលិតកោសិកាអាគុយធំជាងគេនៅអឺរ៉ុប…
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រថា YouTube របស់ក្រុមហ៊ុន Alphabet Inc គ្រោងនឹង ដំណើរការហាងអនឡាញមួយ (Online Store) សម្រាប់សេវាកម្មស្ទ្រីម(Stream)វីដេអូ។ ក្រុមហ៊ុនបានបន្តការពិភាក្សាជាមួយក្រុមហ៊ុនកម្សាន្តអំពីការចូលរួមក្នុងវេទិកា ដែលសំដៅថាជា “Channel store” នេះបើយោងតាមរបាយការណ៍ដែលបាននិយាយ ដោយដកស្រង់ពីមនុស្សជិតស្និទ្ធនឹងការពិភាក្សានាពេលថ្មីៗនេះ។…
ក្រុមហ៊ុន Volkswagen នឹងទិញយកនូវ Software និង Hardware បើកបរស្វ័យប្រវត្តិពីក្រុមហ៊ុនអ៊ីស្រាអែល Innoviz Technologies ក្នុងទំហំទឹកប្រាក់រហូតដល់ ៤ពាន់លានដុល្លារ។ ការជួញដូរបានធ្វើឡើងរវាងក្រុមហ៊ុនបច្ចេកវិទ្យា CARIAD របស់ Volkswagen ផ្ទាល់ ដែលក្នុងនោះរួមបញ្ចូលគ្រឿងបរិក្ខារដូចជា Sensor LIDAR ដែលប្រើប្រាស់ឡាស៊ែជាគោល…
បើតាមគេហទំព័រ The Verge បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Snap Inc កំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃផែនការបញ្ឈប់ការងារ។ វិសាលភាពនៃការកាត់បន្ថយការងារនាពេលនេះ គឺមិនច្បាស់លាស់ទេ ដោយសារអ្នកគ្រប់គ្រងស្ថិតក្នុងការ រៀបចំផែនការរបស់ពួកគេ ខណៈបច្ចុប្បន្នមានបុគ្គលិកច្រើនជាង ៦ ០០០នាក់។ ការអភិវឌ្ឍនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា, Crypto Exchange និងក្រុមហ៊ុនហិរញ្ញវត្ថុកាត់បន្ថយការងារ និងការប្រកាសរើសបុគ្គលិកយឺត…
កាលពីថ្ងៃអង្គារ Snap Inc ដែលជាម្ចាស់កម្មវិធីផ្ញើសារដ៏ពេញនិយម Snapchat បានដាក់ឱ្យប្រើប្រាស់មុខងារដំបូងរបស់ខ្លួន សម្រាប់ការគ្រប់គ្រងរបស់ឪពុកម្តាយ ដែលនឹងអនុញ្ញាតឱ្យឪពុកម្តាយមើលឃើញថាកូនរបស់ពួកគេកំពុងនិយាយជាមួយនរណា ប៉ុន្តែមិនមែនជាខ្លឹមសារនៃការសន្ទនារបស់ពួកគេនោះទេ។ មុខងារថ្មីដែលមានឈ្មោះថា Family Center កំពុងចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេរិះគន់ជុំវិញកង្វះការការពារសម្រាប់កុមារ។ នៅក្នុងខែតុលា Snap និងដៃគូបច្ចេកវិទ្យារបស់ខ្លួន TikTok និង YouTube បានផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាសហរដ្ឋអាមេរិក…