Browsing: បច្ចេកវិទ្យា

បើតាមទិន្នន័យថ្មីពីក្រុមហ៊ុនស្រាវជ្រាវ Consumer Intelligence Research Partners បានបង្ហាញថា iPhone 15 មិនទាន់អាចយកឈ្នះការលក់នៃ iPhone 14 បាននៅឡើយទេ។ ទិន្នន័យបង្ហាញថា iPhone 15 មានចំណែកត្រឹមតែ៦៨% នៃចំនួនលក់សរុបរបស់ Apple នៅត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ដែលធៀបនឹង…

ក្រុមហ៊ុន Apple បានបង្ហាញចេញលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ ដែលស្ដែងឲ្យឃើញថាចំណូលពីការលក់ iPhone បានថយចុះ ១០% ខណៈចំណូលពីផ្នែកសេវាកម្មបានឈានដល់ចំណុចខ្ពស់បំផុតជាមួយកំណើន ១៤%។ ចំណូលសរុបដែល Apple ទទួលបានក្នុងពេលបីខែដំបូងនៃឆ្នាំ២០២៤នេះ គឺមានសរុប ៩០,៧៥ពាន់លានដុល្លារ ជាការថយចុះ ៤%។ ក្នុងនោះដែរ ប្រាក់ចំណេញមានចំនួន ២៣,៦៣ពាន់លានដុល្លារ ដែលមានការថយចុះផងដែរ…

លក្ខណៈសម្បត្តិនៃស្មាតហ្វូន Google Pixel 8a ដែលរំពឹងថានឹងប្រកាសចេញនៅថ្ងៃទី១៤ ខែឧសភា បានលេចធ្លាយជាច្រើនលើកច្រើនសាមកហើយ។ ម្ដងនេះ Pixel 8a លេចធ្លាយម្ដងទៀតបង្ហាញព័ត៌មានច្បាស់ដូចថ្ងៃតែម្ដង។ Pixel 8a នឹងដំណើរការដោយឈីប Tensor G3 ដោយប្រើប្រាស់អេក្រង់ OLED FullHD+ ទំហំ…

ក្រុមហ៊ុន Huawei បានប្រកាសចេញស្ងាត់ៗនូវស្មាតហ្វូន Pura 70 Series សម្រាប់ទីផ្សារអន្តរជាតិ ដែលក្នុងនោះរួមមាន Pura 70, Pura 70 Pro និង Pura 70 Ultra ដោយបន្សល់ទុក Pura 70…

ក្រុមហ៊ុន Google បានបង់ប្រាក់ ២០ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុន Apple កាលពីឆ្នាំ២០២២ ដើម្បីក្លាយជា Default Search Engine សម្រាប់កម្មវិធី Safari នៅលើ iPhone, iPad និង Mac។ នេះបើតាមការចុះផ្សាយរបស់ Bloomberg។…

ក្រុមហ៊ុន Samsung ទំនងជាបានសម្រេចគោលដៅនៃចំនួនលក់សម្រាប់ Galaxy S24 Series ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៤នេះ។ របាយការណ៍ថ្មីចុងក្រោយពី Canalys បាននិយាយថា Samsung លក់បានប្រមាណ ១៣,៥លានគ្រឿង នៃស្មាតហ្វូនថ្មីរបស់ខ្លួន។ ប៉ុន្តែរបាយការណ៍នេះមិនបានលើកឡើងលម្អិតឡើយ ថាម៉ូដែលថាទទួលបានការពេញនិយមច្រើនជាងគេ។ Samsung បានប្រកាសចេញ Galaxy S24…

មានមនុស្សមួយចំនួនប្រហែលជាភ្លេច HTC ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន Android ចំណាស់មួយ។ ត្បិតថាស្ងប់ស្ងាត់ពីទីផ្សារស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុន HTC នៅបន្តធ្វើប្រតិបត្តិការនៅឡើយ ដោយកាលពីខែឧសភា ឆ្នាំមុន បានប្រកាសចេញស្មាតហ្វូន U23 Pro ហើយពេលនេះ HTC ប្រហែលជាបានត្រៀមរួចរាល់នូវអ្នកស្នងតំណែង ដែលទំនងជាម៉ូដែល U24 Pro។…

អ្នកប្រើប្រាស់ឧបករណ៍វៃឆ្លាតនៅចក្រភពអង់គ្លេស នឹងមិនអាចប្រើប្រាស់លេខសម្ងាត់ដែលងាយប៉ាន់ស្មានដូចជា “123456” ឬ “admin” បានតទៀតនោះឡើយ។ នេះគឺជាច្បាប់ថ្មីដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៩ ខែមេសា និងជាផ្នែកមួយនៃរបបសន្តិសុខផ្នែកផលិតផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ចក្រភពអង់គ្លេស។ អ្នកប្រើដែលកំណត់លេខសម្ងាត់ដូចខាងលើ នឹងត្រូវស្នើសុំឲ្យកំណត់លេខសម្ងាត់ផ្សេង។ គ្រប់ក្រុមហ៊ុនផលិតឧបករណ៍ IoT មានចាប់ពីទូរសព្ទដៃ ទូរទស្សន៍ ទូរទឹកកក រហូតដល់សោទ្វារ នឹងត្រូវធ្វើការកែសម្រួលលើស្តង់ដារសុវត្ថិភាព ដើម្បីហាមមិនឲ្យអ្នកប្រើ…

ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមានសិទ្ធិលើម៉ាកសញ្ញា Nokia កាលពីថ្មីៗនេះបានប្រកាសចេញស្មាតហ្វូនដំបូងដែលប្រើប្រាស់ឈ្មោះផ្ទាល់ខ្លួន។ ស្មាតហ្វូនថ្មីនេះមានឈ្មោះថា HMD Pulse, HMD Pulse+ និង HMD Pulse Pro។ ទាក់ទងនឹងស្មាតហ្វូននេះ អតិថិជនដែលបានចាប់កាន់ស្មាតហ្វូននេះបានសង្កេតឃើញពីភាពខុសគ្នារវាងរូបភាពផ្សព្វផ្សាយ ជាមួយនឹងផលិតផលពិត។ ដោយជាក់ស្ដែងកម្រាស់នៃស៊ុមអេក្រង់ផ្នែកខាងក្រោយនៃម៉ូដែល Pulse…

ក្រុមហ៊ុន Huawei បានប្រកាសអំពីព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី៧ ខែឧសភា នៅទីក្រុងឌូបៃ ដែលចំនឹងថ្ងៃប្រកាសចេញ iPad ថ្មីរបស់ Apple។ រូបភាពផ្ដល់ដំណឹងរបស់ Huawei បានបង្ហើបថានឹងមានការប្រកាសចេញ Wearable, កុំព្យូទ័រយួរដៃ Matebook និង Tablet Matepad ផងដែរ ដោយក្នុងនោះមិនបានបញ្ជាក់អំពីការប្រកាសចេញស្មាតហ្វូនថ្មីឡើយ។…