នាពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយយក្សរបស់សហរដ្ឋអាមេរិក Qualcomm បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវបន្ទះឈីប Snapdragon 4s Gen 2 SoC នៅក្នុងព្រឹត្តិការណ៍ Snapdragon For India ជាមួយគោលបំណងគាំទ្រការផលិតទូរស័ព្ទដៃលំដាប់មធ្យមដែលមានតម្លៃក្រោម ១០០ ដុល្លារ ក្នុងនោះក្រុមហ៊ុន Qualcomm ក៏បានប្រកាសដាក់បង្ហាញចេញនូវឧបករណ៏មួយចំនួនដែលដំណើរការដោយបន្ទះឈីប AI Snapdragon X Elite និង X Plus សម្រាប់ទីផ្សារឥណ្ឌាផងដែរ។
គួរបញ្ជាក់ថា បន្ទះឈីប Snapdragon X Plus ត្រូវដាក់បង្ហាញជាផ្លូវការនៅដើមឆ្នាំនេះ ចំណែកបន្ទះឈីប X elite គឺត្រូវបានប្រកាសដាក់បង្ហាញកាលពីឆ្នាំមុន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Qualcomm ក៏គ្រោងនឹងប្រកាសដាក់បង្ហាញកូដដ៏ពិសេសមួយ (SKUs) សម្រាប់ដំណើរការក្នុងបន្ទះឈីប X Elite និង X Plus របស់ខ្លួនផងដែរ ដែលត្រៀមនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IFA ឆ្នាំ២០២៤ របស់ក្រុមហ៊ុន Qualcomm ផ្ទាល់ក្នុងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងទីក្រុងប៊ែកឡាំង សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ខណៈក្រុមហ៊ុនដៃគូរប្រកួតប្រជែង ក្រុមហ៊ុន Intel ក៏កំពុងត្រៀមដាក់បង្ហាញបន្ទះឈីបថ្មី នៅក្នុងព្រឹត្តិការណ៍ IFA របស់ខ្លួននៅថ្ងៃទី០៣ ខែកញ្ញាេនះ ផងដែរ ដើម្បីប្រកួតប្រជែងជាមួយនឹងបន្ទះឈីប Snapdragon X ថ្មីរបស់ក្រុមហ៊ុន Qualcomm ។