Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុន realme បានចាប់ផ្ដើមដាក់លក់សាជាថ្មនូវស្មាតហ្វូនត្រកូល GT នៅលើទីផ្សារបរទេស ចាប់ផ្ដើមជាមួយប្រទេសឥណ្ឌា ជាមួយការប្រកាសចេញស្មាតហ្វូន GT 6T ដែលវាស្រដៀងទៅនឹង GT Neo6 SE ដែរ ប៉ុន្តែមានល្បឿនសាកលឿនជាង។ ស្មាតហ្វូន GT 6T ប្រើប្រាស់នូវឈីប Snapdragon…

នាពេលថ្មីៗនេះគេបានឃើញរូបភាពធៀបគ្នារវាង iPhone 15 Pro Max និង iPhone 16 Pro Max ដែលបង្ហាញឲ្យឃើញអំពីភាពខុសគ្នានៃទំហំរបស់ពួកវា។ នៅពេលនេះអ្នកវិភាគ Ming-Chi Kuo បានរាយការណ៍អំពីថ្មនៃ iPhone 16 Pro Max ដោយអះអាងថាវានឹងមានថ្មដែលមានដង់ស៊ីតេថាមពលខ្ពស់ជាងមុន។…

បណ្ដាញសង្គម TikTok នាពេលបច្ចុប្បន្ននេះកំពុងធ្វើតេស្តការបង្ហោះវីដេអូដែលមានរយៈពេលដល់ ៦០នាទី ដែលមុខងារនេះកំពុងមានឲ្យប្រើសាកល្បងសម្រាប់ក្រុមអ្នកប្រើប្រាស់មួយចំនួនតូច។ នេះបើតាមការលើកឡើងរបស់ TikTok។ ការធ្វើតេស្តនេះបង្ហាញយ៉ាងច្បាស់ថា TikTok មានគោលបំណងទាក់ទាញអ្នកប្រើប្រាស់ពីបណ្ដាញ YouTube ដោយសារតែ YouTube ត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គមវីដេអូពេញនិយមលើវីដេអូវែងៗ ស្របពេលដែល YouTube ក៏បានពង្រឹងលើមុខងារវីដេអូខ្លីៗ Shorts ដើម្បីទាក់អ្នកប្រើពី TikTok…

បើតាមអ្នកឲ្យតម្រុយលើបណ្ដាញសង្គម X បានឲ្យដឹងថា iPhone SE 4 នឹងមានតម្លៃថ្លៃលើសសិស្សប្អូនរបស់វា ប៉ុន្តែ Apple ដាក់គោលដៅលក់ក្នុងតម្លៃក្រោម ៥០០ដុល្លារ។ ជាការប្រៀបធៀប iPhone SE 3 មានតម្លៃចាប់ពី ៤២៩ដុល្លារ។ បើនេះជាការពិតមែន មានន័យថាតម្លៃ iPhone…

iPad Pro M4 ប៉ុន្មានម៉ូដែលបានជួបប្រទះបញ្ហាលេចចេញគ្រាប់អ៊ុចលើអេក្រង់។ នេះបើតាមការរាយការណ៍របស់អ្នកប្រើប្រាស់នៅលើបណ្ដាញ Reddit និងប្រភពពិភាក្សារបស់ព័ត៌មាន MacRumors។ អ្នកប្រើប្រាស់ដែលជួបបញ្ហាបានឲ្យដឹងថា គ្រាប់អ៊ុចនេះលេចចេញច្បាស់បំផុតពេលស្ថិតនៅទីងងឹត ដោយពន្លឺអេក្រង់កំណត់ត្រឹមកម្រិតភ្លឺល្មម ទៅទាប និងនៅពេលទស្សនាមាតិកាពណ៌ប្រផេះ ឬពណ៌ស្លេកៗ។ អ្នកខ្លះបានប្រៀបធៀបវាទៅនឹងរូបថតដែលបានកំណត់ ISO ខ្ពស់។ គួរកត់សម្គាល់ថាការរាយការណ៍ស្រដៀងគ្នានេះក៏មានលើស្មាតហ្វូន Samsung Galaxy…

iPhone 15 ទាំងបួនម៉ូដែល ត្រូវបានលក់បញ្ចុះតម្លៃនៅប្រទេសចិនដោយ Apple ក្នុងតម្លៃរាប់រយដុល្លារ ស្របពេលដែលការលក់របស់ក្រុមហ៊ុននៅទីផ្សារប្រទេសនេះ មិនបានច្រើនដូចជាការរំពឹងទុក។ ក្រុមហ៊ុន Apple បានដាក់ដំណើរការប្រូម៉ូសិនឈ្មោះថា Apple 618 លើវិបសាយទិញទំនិញ JD.com ដើម្បីជាការចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមិថុនា ជាព្រឹត្តិការណ៍លក់ទំនិញអនឡាញធំជាងគេប្រចាំដើមឆ្នាំ។ បើតាម ITHome…

រូបរាងនៃស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Motorola ម៉ូដែល Razr 50 បានលេចធ្លាយលើអនឡាញ និងបានបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ ចំណុចផ្លាស់ប្ដូរធំលើម៉ូដែល Razr 50 នេះគឺនៅត្រង់រូបរាងខាងក្រៅ ដោយមានលាយឡំជាមួយស្បែក ហើយមានអេក្រង់ខាងក្រៅដែលមានទំហំធំជាងមុន មានទំហំដល់ ៣,៦៣អ៊ីញ ជាប្រភេទបន្ទះអេក្រង់ pOLED។ នៅផ្នែកខាងក្នុងវិញមានអេក្រង់ pOLED ទំហំ…

ការចុះផ្សាយរបស់លោក Mark Gurman នៃស្ថាប័ន Bloomberg បានឲ្យដឹងថាឆាប់ៗខាងមុខ Apple នឹងដំឡើងតម្លៃ iPhone ចាស់ៗ ពេលអតិថិជនទិញ iPhone 15, iPhone 15 Plus, iPhone 15 Pro ឬ…

នៅឆ្នាំនេះ iPhone 16 Pro Max រំពឹងថានឹងទទួលបានពង្រីកទំហំពី ៦,៧អ៊ីញ ឡើងដល់ ៦,៩អ៊ីញ ហើយរូបភាពថ្មីមួយ អាចឲ្យយើងឃើញថា iPhone 15 Pro Max នាពេលបច្ចុប្បន្នមានទំហំតូចប៉ុណ្ណាពេលធៀបនឹង iPhone ធំជាងគេរបស់ Apple។ រូបភាពដែលជាពុម្ពនៃ…

Samsung បានមានឱកាសមួយទៀតហើយក្នុងការឌឺដងក្រុមហ៊ុន Apple ទាក់ទងនឹងវីដេអូពាណិជ្ជកម្មដ៏រស៊ើបសម្រាប់ iPad ជំនាន់ថ្មីដែលមានចំណងជើងថា “Crush!” ដោយ Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្មផ្លែផ្កាផ្សព្វផ្សាយអំពី Galaxy Tab S9 Ultra ជាមួយពាក្យស្លោកថា “Creativity cannot be crushed” (ភាពច្នៃប្រឌិតមិនអាចកម្ទេចបានឡើយ)។…