កាលពីពេលថ្មីៗនេះ បើយោងតាម OnLeaks បានធ្វើការដាក់បង្ហាញចេញនូវរូបភាព Rende របស់ទូរស័ព្ទដៃ Samsung Galaxy S25 ដែលគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ បើតាមព៌ត័មានដែលចុះផ្សាយកន្លងមក។
ស្មាតហ្វូន Samsung Galaxy S25 ត្រូវបានរំពឹងថានឹងទទួលបានបន្ទះអេក្រង់ធំជាងមុន ៦,២ អ៊ីញ ដែលមានការរចនាគែមស្តើងជាងមុន ជាមួយប្រវែងវែងតួខ្លួនសរុប ១៤៦,៩ ម.ម ទទឹង ៧០,៤ ម.ម និងកម្រាស់ ៧,២ ម.ម ស្តើងជាង Galaxy S24 ០,៤ ម.ម។ លើសពីនេះទៅទៀត Samsung Galaxy S25 ត្រូវបានរំពឹងថានឹងទទួលបាន RAM 8GB | 12GB និងអង្គផ្ទុកចាប់ពី 128GB ដំណើរការដោយបន្ទះឈីប Exynos 2500 ឫ Snapdragon 8 Gen 4 និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ One UI 7 ព្រមទាំងទទួលបានថាមពលថ្ម 4,000mAh គាំទ្រការសាកថ្ម 25W។
ចំណែកផ្នែកកាម៉េរ៉ាវិញ នឹងមានបំពាក់ជាមួយសេនស័រកាមេរ៉ាខាងមុខមានទំហំ 12MP និងមានកាមេរ៉ាខាងក្រោយទំហំ 50MP។ ខណៈព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ៕