កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃ Xiaomi 14T និង 14T Pro ជាមួយតម្លៃលក់ចាប់ពី ៧៧៤ដុល្លារ សម្រាប់ 14T និង ៩៩៦ដុល្លារ សម្រាប់ 14T Pro ក្នុងទីផ្សារសកល ហើយគ្រោងប្រកាសចេញលក់ជាផ្លូវការនៅក្នុងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
Xiaomi 14T និង 14T Pro បំពាក់ដោយអេក្រង់ 1.5K OLED ទំហំ ៦,៦៧អ៊ីញ 144Hz មានកម្រិតពន្លឺ 4,000nits និងកម្រិតបង្ហាញ 2712 x 1220 pixels។ សម្រាប់ទូរស័ព្ទដៃ Xiaomi 14T ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8300-Ultra 4nm ជាមួយ Arm Mali-G615 MC6 GPU ចំណែក 14T Pro វិញ ដំណើរការដោយបន្ទះឈីប MediaTek Dimensity 9300+ 4nm ជាមួយ Immortalis-G720 GPU និងប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi Hyper OS ព្រមទាំងទទួលបាន RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB | 512GB ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃ Xiaomi 14T និង 14T Pro អាចប្រើប្រាស់សុីមបានចំនួន២ (nano + nano) ហើយក៏អាចស្កេនម្រាមដៃនៅលើអេក្រង់បានផងដែរ។
គួរឲដឹងថា ទូរស័ព្ទដៃ Xiaomi 14T មានកម្រាស់ត្រឹមតែ ៧,៨ ម.ម និងមានទម្ងន់ ១៩៥ក្រាម ប៉ុណ្ណោះ ជាមួយជម្រើសពណ៌តួខ្លួនចំនួន៤ រួមមាន Lemon Green, Titan Black, Titan Blue និង Titan Grey ចំណែក 14T Pro វិញមានកម្រាស់ ៨,៣៩ ម.ម និងទម្ងន់ ២០៩ក្រាម ជាមួយជម្រើសពណ៌តួខ្លួនចំនួន៣ រួមមាន Titan Black, Titan Blue និង Titan Grey។ សម្រាប់ការតភ្ជាប់ ទូរស័ព្ទដៃ Xiaomi 14T និង 14T Pro គាំទ្រ 5G, 4G VoLTE, Wi-Fi 7 Bluetooth 5.4 និងអាវការពារទឹក និងធូលី IP68៕