Browsing: បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតក្នុងពិភពលោក Microsoft បានប្រកាសចាប់ដៃគូ និងសហការគ្នាជាមួយក្រុមហ៊ុន Teachable AI Experiences និង Ninja របស់ Xbox Game Studios ដើម្បីបង្កើតម៉ូដែល AI ថ្មីមួយឈ្មោះថា Muse ដែលវាត្រូវបានរចនាឡើងដើម្បីជួយក្នុងការអភិវឌ្ឍន៍ បង្កើត និងសាកល្បងហ្គេមថ្មីៗ។…

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការក្នុងផ្លាស់ប្តូរថ្មថ្មីសម្រាប់ Galaxy S26 Series របស់ពួកគេ ដោយថ្មថ្មីនេះ អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីស៊ីលីកុនកាបូន (silicon carbon battery)។ ក្នុងនោះ ថ្មថ្មីប្រភេទនេះ ត្រូវបានអះអាងថានឹងមានសមត្ថភាពផ្ទុកថាមពលខ្ពស់ជាងប្រភេទថ្មធម្មតាដែលប្រើប្រាស់នៅក្នុងស្មាតហ្វូនបច្ចុប្បន្ន។ ជាទូទៅ ថ្មប្រភេទនេះ អាចមានសមត្ថភាពធ្វើអោយស្មាតហ្វូនមានសមត្ថភាពប្រើប្រាស់បានយូរ។ ជាមួយគ្នានេះ…

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI របស់ប្រទេសចិនគឺ DeepSeek R1 ត្រូវបានគេរាយការណ៍ថា កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្តចិន ដោយក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនកំពុងរួមបញ្ចូលម៉ូដែល AI របស់ក្រុមហ៊ុនមួយនេះនៅក្នុងរថយន្តរបស់ពួកគេ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Geely គឺជាក្រុមហ៊ុនដំបូងដែលបានធ្វើការរួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត DeepSeek AI ម៉ូដែល R1 ទៅក្នុងរថយន្តរបស់ពួកគេ។ ខណៈក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតដូចជា…

យោងតាមសារព័ត៌មាន ETNews បានរាយការណ៍ថា Apple បានចាប់ផ្តើមធ្វើការលើបន្ទះឈីប M5 របស់ពួកគេជាផ្លូវការហើយ ដោយដៃគូផលិត ឫសហការណ៍របស់ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមដំណើរការលើការវេចខ្ចប់បន្ទះឈីប M5 ដែលជាដំណាក់កាលសំខាន់មុនពេលបញ្ចេញផលិតផលថ្មីមួយនេះទៅកាន់ទីផ្សារ។ ក្នុងនោះ ការវេចខ្ចប់នេះ ជាដំណើរការក្នុងការផ្សារភ្ជាប់បន្ទះសៀគ្វីស៊ីលីកុនទៅក្នុងស្រោមការពារ ខណៈក្រុមហ៊ុនធំៗមួយចំនួន ដែលទទួលបន្ទុកលើការងារមួយផ្នែកនេះមានដូចជាក្រុមហ៊ុន ASE (របស់តៃវ៉ាន់), Amkor (របស់អាមេរិក)…

ក្រុមហ៊ុន KORE Power បានសម្រេចលុបចោលគម្រោងសាងសង់រោងចក្រផលិតថ្មតម្លៃ ១ ពាន់លានដុល្លារ នៅក្នុងទីក្រុង Buckeye រដ្ឋ Arizona ជាផ្លូវការហើយ។ គម្រោងនេះ មានឈ្មោះថា KOREplex ត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន ៣ ០០០ កន្លែង និងក្លាយជារោងចក្រផលិតថ្ម NMC…

ស្មាតហ្វូនបត់ ៣ តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងមានឈ្មោះថា “Samsung Galaxy G Fold” បើទោះបីជាក្រុមហ៊ុនមិនទាន់ប្រកាសព័ត៌មានលម្អិតជាផ្លូវការនៅឡើយក៏ដោយ ក៏ប៉ុន្តែបើយោងតាមការលេចធ្លាយថ្មីៗនេះបាននិយាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ធំទំហំដល់ 9.96 អ៊ីញនៅពេលបើក និង 6.54 អ៊ីញនៅពេលបត់។ ចំពោះរចនាបទបត់របស់ Samsung…

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា បានលុបចោលគម្រោងអភិវឌ្ឍន៍វ៉ែនតា AR ដែលមានសមត្ថភាពភ្ជាប់ ឫ Connect ជាមួយ Macs ជាផ្លូវការហើយ ព្រោះបច្ចេកវិទ្យាដែលត្រូវការសម្រាប់ការអភិវឌ្ឍន៍វ៉ែនតានេះមានភាពស្មុគស្មាញខ្លាំង។ គួរឲដឹងថា វ៉ែនតា AR ថ្មី របស់ Apple ត្រូវបានរចនាឡើងដូចនឹងវ៉ែនតាធម្មតាសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងមានតម្លៃសមរម្យ…

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមបង្ហាញ iPhone ដែលអាចបត់បានក្នុងពេលឆាប់ៗនេះ ដោយអាចនឹងបង្ហាញខ្លួននៅចន្លោះឆ្នាំ 2025 ដល់ 2027​ ។ បើយោងតាមការផ្សព្វផ្សាយនាពេលថ្មីៗនេះបាននិយាយថា ក្រុមហ៊ុន Apple កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយក្នុងការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone ដែលអាចបត់បានរបស់ពួកគេ។ ក្នុងនោះ ការសម្រេចចិត្តអាចត្រូវធ្វើឡើងនៅចុងខែកុម្ភៈ ដល់ដើមខែមេសា។…

ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok បានប្រកាសជាផ្លូវការថា ពួកគេនឹងវិនិយោគចំនួន 127 ពាន់លានបាត (ប្រមាណ 3.8 ពាន់លានដុល្លារ) ក្នុងប្រទេសថៃ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីក្នុងការគាំទ្រការងាររបស់ TikTok និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2026 នេះបើយោងតាមក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃពុធ។ ចំពោះការវិនិយោគនេះ ត្រូវបានធ្វើឡើងដោយអង្គភាពសិង្ហបុរីនៃក្រុមហ៊ុន…

ក្រុមហ៊ុន Alibaba បានដាក់បង្ហាញចេញនូវម៉ូដែល AI ថ្មី Qwen 2.5-Max កាលពីថ្ងៃពុធ ដោយអះអាងថាវាដំណើរការល្អជាងម៉ូដែល AI របស់ដៃគូប្រកួតប្រជែងដូចជា DeepSeek-V3, GPT-4, និង Llama-3.1-405B ។ ការចេញផ្សាយនេះ ត្រូវបានធ្វើឡើងនៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន ដែលជាពេលដែលកម្មករចិនភាគច្រើនកំពុងសម្រាក។ សេចក្តីប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនបានសង្កត់ធ្ងន់ថា…