Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»គម្រោងសាងសង់រោងចក្រផលិតថ្មធំដំបូងគេរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ!
    បច្ចេកវិទ្យា

    គម្រោងសាងសង់រោងចក្រផលិតថ្មធំដំបូងគេរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ!

    February 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន KORE Power បានសម្រេចលុបចោលគម្រោងសាងសង់រោងចក្រផលិតថ្មតម្លៃ ១ ពាន់លានដុល្លារ នៅក្នុងទីក្រុង Buckeye រដ្ឋ Arizona ជាផ្លូវការហើយ។ គម្រោងនេះ មានឈ្មោះថា KOREplex ត្រូវបានរំពឹងថានឹងបង្កើតការងារចំនួន ៣ ០០០ កន្លែង និងក្លាយជារោងចក្រផលិតថ្ម NMC (Nickel Manganese Cobalt) និង LFP (Lithium Iron Phosphate) ធំបំផុតដំបូងគេក្នុងសហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    ក្នុងនោះ ក្រុមហ៊ុនមួយនេះ បានទទួលបានប្រាក់កម្ចីចំនួន ៨៥០ លានដុល្លារ ពីក្រសួងថាមពលអាមេរិកសម្រាប់ការសាងសង់ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានបោះបង់ផែនការនេះ ដោយអះអាងថាកំពុងធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

    បន្ទាប់ពីការផ្លាស់ប្តូរនេះ នាយកប្រតិបត្តិ និងស្ថាបនិករបស់ក្រុមហ៊ុន KORE Power លោក Lindsay Gorrill ក៏បានប្រកាសលាលែងពីតំណែងផងដែរ និងត្រូវបានជំនួសដោយលោក Jay Bellows ។

    គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​មាន​រោងចក្រ​ផលិតថ្ម​ជា​ច្រើនដូចជា​រោងចក្រ​ផលិតថ្ម​របស់ក្រុមហ៊ុន Tesla, GM, Ford, Panasonic, LG Energy Solution និង SK On ប៉ុន្តែមិនមានខ្សែសង្វាក់ផ្គត់ផ្គង់ថ្មគ្រប់គ្រាន់ដោយខ្លួនឯងដូចប្រទេសចិននោះទេ ខណៈសមា្ភរៈផលិតថ្មជាច្រើនដូចជាលីចូម និងនីកែលនៅតែត្រូវបាននាំចូល ប៉ុន្តែរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក៏កំពុងជំរុញឱ្យមានការជីកយករ៉ែក្នុងស្រុក និងកែច្នៃបន្ថែមទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសផ្សេងៗផងដែរ។

    គួរឲដឹងថា ក្រុមហ៊ុន KORE Power ជាក្រុមហ៊ុនបច្ចេកវិទ្យាអភិវឌ្ឍន៍ថាមពលបៃតងដែលផលិតថាមពល ឫថ្មសម្រាប់រថយន្តអគ្គិសនី និងប្រព័ន្ធផ្ទុកថាមពល។ តែការលុបចោលគម្រោងនេះក៏បានបង្កជាប៉ះផលពាល់ដល់ការវិនិយោគ និងការងារជាច្រើននៅក្នុងរដ្ឋ Arizona ផងដែរ៕

    ប្រភពៈ Electrek

    Battery manufacturing plant KORE Power KOREplex
    Share. Facebook Telegram WhatsApp
    Previous ArticleApple Invites ដាក់ឲប្រើជាផ្លូវការ អាចអញ្ជើញមិត្តភក្តិចូលរួមកម្មវិធីដោយប្រើតែ iPhone ប៉ុណ្ណោះ
    Next Article ផលិតកម្មទ្រង់ទ្រាយធំរបស់បន្ទះឈីប M5 របស់ Apple ចាប់ផ្តើមហើយ ដោយជំនាន់ថ្មីនេះនឹងផ្តោតលើការដំណើរការ AI

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.