Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Apple Invites ដាក់ឲប្រើជាផ្លូវការ អាចអញ្ជើញមិត្តភក្តិចូលរួមកម្មវិធីដោយប្រើតែ iPhone ប៉ុណ្ណោះ
    ព័ត៌មានថ្មីៗ

    Apple Invites ដាក់ឲប្រើជាផ្លូវការ អាចអញ្ជើញមិត្តភក្តិចូលរួមកម្មវិធីដោយប្រើតែ iPhone ប៉ុណ្ណោះ

    February 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធីថ្មីមួយហៅថា Apple Invites សម្រាប់ iPhone ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើតការអញ្ជើញមិត្តភក្តិ ឫ Fan ចូលរួមព្រឹត្តិការណ៍ដូចជាពិធីជួបប្រជុំ ឬការប្រារព្ធពិធីផ្សេងៗជាដើម។ កម្មវិធីនេះ អាចប្រើបាននៅលើ iPhone ទាំងអស់ដែលដំណើរការចាប់ពី iOS 18 ហើយក៏អាចចូលប្រើតាមគេហទំព័រ icloud.com/invites បានផងដែរ។

    ពាណិជ្ជកម្ម

    ក្នុងនោះ អ្នកប្រើប្រាស់ Apple Invites ទាំងអស់អ្នកអាចបង្កើត ឫឌីស្សាញលិខិតអញ្ជើញដោយប្រើរូបភាពរបស់ខ្លួន ឬក៏ប្រើរូបភាពដែលមានស្រាប់ដែលបង្កើតដោយកម្មវិធីផ្ទាល់។ លើសពីនេះ លិខិតអញ្ជើញដែលត្រូវបានបង្កើត ឫក៏ឌីស្សាញនៅក្នុង Apple Invites ក៏បានរួមបញ្ចូលនូវព័ត៌មានអាកាសធាតុ និងទីតាំងពី Apple Maps និង Apple Weather ផងដែរ ដើម្បីជួយឲភ្ញៀវ ឫអ្នកចូលរួមកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកទីតាំងព្រឹត្តិការណ៍។

    អ្វីដែលកាន់តែពិសេសនោះគឺ ការអញ្ជើញនីមួយៗដែលបង្កើតដោយ Apple Invites គឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរក្សារូបភាព  បានទាំងអស់ពីព្រឹត្តិការណ៍ ដូច្នេះអ្នកប្រើប្រាស់គឺអាចមើលឡើងវិញបាននៅពេលក្រោយ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ក៏អាចបង្កើតបញ្ជីចាក់តន្ត្រី Apple Music Playlists សម្រាប់ព្រឹត្តិការណ៍នោះបានផងដែរ មានន័យថាទាំងអ្នក និងភ្ញៀវ គឺអាចបន្ថែមបទចម្រៀងដែលពួកគេចូលចិត្តទៅក្នុងរូបភាពទាំងនោះបាន ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់មើល ឫស្តាប់កម្សាន្តនៅពេលក្រោយផងដែរ៕

    ប្រភពៈ GSMArena

    Apple Apple Invites
    Share. Facebook Telegram WhatsApp
    Previous ArticleAsus ប្រកាសចេញ ROG Phone 9 FE ជាផ្លូវការ ប្រើឈីប Snapdragon 8 Gen 3 តម្លៃខ្ទង់ 890 ដុល្លារ
    Next Article គម្រោងសាងសង់រោងចក្រផលិតថ្មធំដំបូងគេរបស់សហរដ្ឋអាមេរិកត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.