Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Asus ប្រកាសចេញ ROG Phone 9 FE ជាផ្លូវការ ប្រើឈីប Snapdragon 8 Gen 3 តម្លៃខ្ទង់ 890 ដុល្លារ
    ព័ត៌មានថ្មីៗ

    Asus ប្រកាសចេញ ROG Phone 9 FE ជាផ្លូវការ ប្រើឈីប Snapdragon 8 Gen 3 តម្លៃខ្ទង់ 890 ដុល្លារ

    February 5, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Asus បានដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន ROG Phone 9 FE នៅក្នុងប្រទេសថៃ ជាមួយតម្លៃ 29,990 បាត ឫ 890 ដុល្លារ បន្ទាប់ពីប្រកាសចេញ ROG Phone 9 និង ROG Phone 9 Pro កាលពីខែវិច្ឆិកា ក្នុងឆ្នាំមុនគឺឆ្នាំ២០២៤។

    ចំពោះ Asus ROG Phone 9 FE គឺមានរូបរាងស្រដៀងទៅនឹង ROG Phone 9 Pro បំពាក់ដោយអេក្រង់ 6.78 អ៊ីញ FullHD+ LTPO AMOLED 165Hz ឈានដល់ 185Hz នៅក្នុង Game Genie មានពន្លឺភ្លឺខ្លាំងបំផុត 2,500 nits និងកញ្ចក់ការពារ Gorilla Glass Victus 2  ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះ ROG Phone 9 FE ដំណើរការដោយឈីប Snapdragon 8 Gen 3 ជាមួយ Android 15 និង ROG UI មាន RAM 16GB LPDDR5X និងអង្គផ្ទុកទិន្នន័យ 256GB ជាប្រភេទ UFS 4.0 ។

    ផ្នែកកាមេរ៉ា មានកាមេរ៉ា 4 គ្រាប់ – លេនគោល 50MP ប្រើសេនស័រ Sony IMX890 មានOIS បូករួមជាមួយលេន 13MP ultrawide អាចថតបាន ១២០ដឺក្រេ, លេន 5MP macro និងលេន selfie ទំហំ 32MP  ។ ក្នុងនោះ ROG Phone 9 FE មានថាមពលថ្ម 5,500 mAh ជាមួយនឹងការសាកថ្មតាមខ្សែ 65W ។ ស្មាតហ្វូននេះក៏នឹងមានការគាំទ្រការសាកឥតខ្សែ និងមានរន្ធដោតកាសទំហំ ៣,៥ ម.ម ផងដែរ។

    ស្មាតហ្វូននេះ ក៏នឹងមានអាវការពារកម្រិត IP68 និងគាំទ្រការភ្ជាប់ Wi-Fi 7 និងឧបករណ៍អានស្នាមម្រាមដៃលើអេក្រង់ផងដែរ។ មានកម្រាស់ 8.9 ម.ម ទម្ងន់ 225 ក្រាម និងភ្ជាប់មកជាមួយ AirTrigger controls និងជម្រើសពណ៌ Phantom Black តែមួយប៉ុណ្ណោះ៕

    ប្រភពៈ​ GSMArena

    asus ROG Phone 9 FE
    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 15 ជាទូរស័ព្ទដែលមានចំនួនលក់ច្រើនបំផុតក្នុងឆ្នាំ ២០២៤
    Next Article Apple Invites ដាក់ឲប្រើជាផ្លូវការ អាចអញ្ជើញមិត្តភក្តិចូលរួមកម្មវិធីដោយប្រើតែ iPhone ប៉ុណ្ណោះ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.