Browsing: បច្ចេកវិទ្យា

សេវាកម្ម Google One VPN នឹងផ្អាកដំណើរការនាចុងឆ្នាំនេះ។ នេះបើផ្អែកតាមអ៊ីម៉ែលផ្ញើជូនអតិថិជនដែលបានប្រទះឃើញដោយស្ថាប័ន Android Authority។ សេវាកម្មនេះបានដាក់ដំណើរការសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នាខែតុលា ឆ្នាំ២០២០ បន្ទាប់មកបានបន្តដាក់ដំណើរការលើ iOS និង Mac នៅក្នុងឆ្នាំ២០២២។ ពេលប្រកាសចេញដំបូង វាគឺជាផ្នែកមួយនៃសេវាកម្ម Google…

ស្មាតហ្វូន Samsung Galaxy 24 Series បាននាំមកនូវមុខងារ Galaxy AI ហើយក្រោយមកទៀត Samsung បានបញ្ចេញមុខងារទៅដល់ឧបករណ៍ដែលចេញឆ្នាំ២០២៣ ដែលបាននាំឲ្យ Galaxy AI ទៅដល់ដៃអ្នកប្រើប្រមាណ ១០០លាននាក់។ ពេលនេះដែរ Samsung បានបញ្ជាក់ថាខ្លួននឹងផ្ដល់មុខងារ Galaxy…

ក្រុមហ៊ុន HMD Global នៅតែបន្តចេញលក់ទូរសព្ទម៉ាកសញ្ញា Nokia ប៉ុន្តែទន្ទឹមគ្នានោះក្រុមហ៊ុនក៏កំពុងផលិតឧបករណ៍ដោយប្រើប្រាស់ម៉ាកសញ្ញារបស់ខ្លួនផងដែរ។ មួយក្នុងចំណោមឧបករណ៍ទាំងនោះ នឹងជាស្មាតហ្វូន HMD Pulse ដែលបានបែកធ្លាយរូបរាង និងលក្ខណៈសម្បត្តិច្បាស់ៗមុនការប្រកាសចេញ។ HMD Pulse នឹងប្រើប្រាស់អេក្រង់ IPS LCD ទំហំ ៦,៥៦អ៊ីញ ជាមួយកម្រិតបង្ហាញ…

ការលក់ iPhone របស់ Apple បានថយចុះជិត ១០% ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៤នេះ។ នេះបើផ្អែកតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ International Data Corporation (IDC)។ តាមទិន្នន័យបានបង្ហាញថា ការលក់ iPhone ថយចុះពី ៥៥,៤លានគ្រឿង កាលពីត្រីមាសទីមួយនៃឆ្នាំ២០២៣ មកនៅត្រឹម ៥០,១លានគ្រឿង…

នាខែក្រោយនេះ Google នឹងចាប់ផ្ដើមបញ្ចេញមុខងារកែរូបភាពដំណើរការដោយបច្ចេកវិទ្យា AI ទៅកាន់អ្នកប្រើប្រាស់កម្មវិធី Google Photos ទាំងអស់នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន។ មុខងារដែលមានឈ្មោះថា Magic Editor ដែលត្រូវបាន Google ផ្សព្វផ្សាយភ្លូកទឹកភ្លូកដីលើ Google Pixel 8 Series…

យុទ្ធសាស្ត្ររបស់ Apple ជាទូទៅគឺតែងតែបង្ហាញចេញពណ៌ថ្មីសម្រាប់ iPhone ម៉ូដែលថ្មីក្រោយចេញលក់បានច្រើនខែ ប៉ុន្តែសម្រាប់ iPhone 15 នាឆ្នាំនេះទំនងជាមិនទទួលបានពណ៌ថ្មីឡើយ។ នេះប្រសិនបើដំណឹងចចាមអារ៉ាមថ្មីចេញពីតំបន់អាស៊ី គឺជាដំណឹងពិត។ កន្លងមក Apple បានបន្ថែមពណ៌ថ្មីសម្រាប់ iPhone ម៉ូដែលថ្មី ដើម្បីបង្កើនចំនួនលក់ ហើយប៉ុន្មានឆ្នាំកន្លងមកនេះ Apple បានប្រើយុទ្ធសាស្ត្រជាញឹកញាប់។…

តួលេខដែលចេញផ្សាយនាសប្ដាហ៍នេះដោយក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានបង្ហាញថា Samsung អាចលក់ស្មាតហ្វូនបាន ១៩,៦៩លានគ្រឿង កាលពីខែកុម្ភៈ ដែលស្មើនឹង ២០% នៃចំនួនលក់លើសកលលោក។ ទន្ទឹមនឹងនោះដែរ Apple អាចលក់ iPhone បាន ១៧,៤១លានគ្រឿង កាន់កាប់ចំណែក ១៨% នៃទីផ្សារ។…

Apple បានដំឡើង iPhone នៅឥណ្ឌាសរុបជាទឹកប្រាក់ស្មើនឹង ១៤ពាន់លានដុល្លារ ក្នុងអំឡុងពេលមួយឆ្នាំនៃអាជីវកម្មរបស់ Apple ដែលនេះជាការកើនឡើងគុណនឹងពីរធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន និងបានធ្វើឲ្យ Apple កាន់តែអាចកាត់បន្ថយការពឹងផ្អែកលើរោងចក្រនៅប្រទេសចិន។ បើតាម Bloomberg បានលើកឡើងថា មួយក្នុងចំណោម iPhone ៧គ្រឿង គឺត្រូវបានដំឡើងនៅឥណ្ឌា ដែលស្មើនឹងប្រមាណ ១៤%…

ដំណឹងចុងក្រោយចេញពីប្រភព Ice Universe បានចង្អុលបង្ហាញថា Galaxy Z Fold6 នឹងមានបំពាក់កាមេរ៉ាដូចដែលមានប្រើលើ Galaxy Z Fold5 អ៊ីចឹងដែរ។ នោះមានន័យថាជាកាមេរ៉ាគោលទំហំ 50MP 1/1.56″ ISOCELL GN3 ដែលមានអមដោយកាមេរ៉ា Ultrawide 12…

ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវបណ្ដាញស្វែងរក Find My Device សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែលបានយកលំនាំតាមបច្ចេកវិទ្យា Find My របស់ Apple ដែលបង្កើតឡើងដើម្បីស្វែងរកឧបករណ៍ Apple ដែលបានបាត់។ ដូចជា Apple ‌Find My‌…