Browsing: បច្ចេកវិទ្យា

រូបរាងនៃស្មាតហ្វូនបត់ជំនាន់ថ្មីរបស់ Motorola ម៉ូដែល Razr 50 បានលេចធ្លាយលើអនឡាញ និងបានបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនផងដែរ។ ចំណុចផ្លាស់ប្ដូរធំលើម៉ូដែល Razr 50 នេះគឺនៅត្រង់រូបរាងខាងក្រៅ ដោយមានលាយឡំជាមួយស្បែក ហើយមានអេក្រង់ខាងក្រៅដែលមានទំហំធំជាងមុន មានទំហំដល់ ៣,៦៣អ៊ីញ ជាប្រភេទបន្ទះអេក្រង់ pOLED។ នៅផ្នែកខាងក្នុងវិញមានអេក្រង់ pOLED ទំហំ…

ការចុះផ្សាយរបស់លោក Mark Gurman នៃស្ថាប័ន Bloomberg បានឲ្យដឹងថាឆាប់ៗខាងមុខ Apple នឹងដំឡើងតម្លៃ iPhone ចាស់ៗ ពេលអតិថិជនទិញ iPhone 15, iPhone 15 Plus, iPhone 15 Pro ឬ…

នៅឆ្នាំនេះ iPhone 16 Pro Max រំពឹងថានឹងទទួលបានពង្រីកទំហំពី ៦,៧អ៊ីញ ឡើងដល់ ៦,៩អ៊ីញ ហើយរូបភាពថ្មីមួយ អាចឲ្យយើងឃើញថា iPhone 15 Pro Max នាពេលបច្ចុប្បន្នមានទំហំតូចប៉ុណ្ណាពេលធៀបនឹង iPhone ធំជាងគេរបស់ Apple។ រូបភាពដែលជាពុម្ពនៃ…

Samsung បានមានឱកាសមួយទៀតហើយក្នុងការឌឺដងក្រុមហ៊ុន Apple ទាក់ទងនឹងវីដេអូពាណិជ្ជកម្មដ៏រស៊ើបសម្រាប់ iPad ជំនាន់ថ្មីដែលមានចំណងជើងថា “Crush!” ដោយ Samsung បានបញ្ចេញវីដេអូពាណិជ្ជកម្មផ្លែផ្កាផ្សព្វផ្សាយអំពី Galaxy Tab S9 Ultra ជាមួយពាក្យស្លោកថា “Creativity cannot be crushed” (ភាពច្នៃប្រឌិតមិនអាចកម្ទេចបានឡើយ)។…

ទូរសព្ទ Nokia 3210 បានរស់រានមានជីវិតឡើងវិញ ក្រោមស្នាដៃរបស់ក្រុមហ៊ុន HMD Global ដោយក្រុមហ៊ុនបានផលិត Nokia 3210 ស៊េរីថ្មី យកលំនាំតាមទូរសព្ទស៊េរីចាស់។ ពេលនេះដែរ អ្នកប្រើប្រាស់ជាច្រើននៅចិនកំពុងតែចាប់អារម្មណ៍លើទូរសព្ទដៃនេះ ដោយសារតែមុខងារថតរូបព្រាលរបស់វា។ នេះបើតាមការចុះផ្សាយរបស់ Drive China ។ Nokia…

លោក TM Roh ដែលជាប្រធានក្រុមហ៊ុន Samsung Mobile បានសាងភាពភ្ញាក់ផ្អើល ក្រោយពីគេដឹងថារូបលោកមិនបានប្រើប្រាស់ស្មាតហ្វូន Samsung ម៉ូដែលកប់នោះឡើយ។ កាលពីខែចុងខែមេសា លោក Rick Osterloh ជាប្រធានជាន់ខ្ពស់មួយរូបរបស់ Google បានបង្ហោះរូបភាពទទួលទានអាហារជាមួយលោក TM Roh។ ប្រធានបទដែលមេធំទាំងពីរពិភាក្សាគ្នាប្រហែលជាកិច្ចសហការលើបច្ចេកវិទ្យា…

ក្រុមហ៊ុន MacPaw បាននិយាយថាផ្សារកម្មវិធី Setapp ដែលជាជម្រើសថ្មីសម្រាប់អ្នកប្រើប្រាស់ iPhone នឹងចាប់ផ្ដើមដាក់ដំណើរការនៅថ្ងៃទី១៤ ខែឧសភា សម្រាប់អ្នកប្រើប្រាស់ក្នុងតំបន់សហភាពអឺរ៉ុប។ ផ្សារកម្មវិធី Setapp បានចាប់ផ្ដើមបង្កើតឡើងតាំងពីខែកុម្ភៈ នៅពេលដែល Apple បានប្រកាសជាលើកដំបូងអំពីការបើកសិទ្ធិឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីពីផ្សារកម្មវិធីដទៃក្រៅពី App Store ដែលមាននៅលើ iOS 17.4។…

កាលពីពេលមុនគេបានឃើញរូបភាពបែកធ្លាយនៃ Google Pixel 9 Pro ហើយថ្ងៃនេះ ប្រភពដែលបានទម្លាយរូបភាពនេះ បានវិលត្រឡប់មកវិញជាមួយរូបភាពកាន់តែច្រើន មានទាំង Pixel 9 និង Pixel 9 Pro XL ផងដែរ។ បញ្ជាក់ថាឈ្មោះ Pixel 9…

ចិញ្ចៀនវៃឆ្លាត Oura Ring អាចធ្វើការវាស់ស្ទង់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទងនឹងបេះដូងដូចជាការប្រែប្រួលនៃចង្វាក់បេះដូង និងចង្វាក់បេះដូងពេលហាត់ប្រាណ។ ហើយពេលនេះក្រុមហ៊ុនបានបន្ថែមមុខងារពីរថ្មីទៀត ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។ ក្រុមហ៊ុន Oura បានប្រកាសថាចិញ្ចៀនវៃឆ្លាតរបស់ខ្លួន នឹងមានបន្ថែមុខងារថ្មីចំនួនពី ដែលអាចប្រាប់អំពីអាយុកាលនៃបេះដូង និងមុខងារណែនាំអំពីការពង្រឹងប្រព័ន្ធដង្ហើម។ អាយុកាលនៃបេះដូង អាចឲ្យអ្នកយល់បានថាសុខភាពបេះដូងរបស់អ្នកស្ថិតនៅចំណុចណា។ ប្រសិនបើបេះដូងរបស់អ្នកក្មេង នោះហានិភ័យនៃការកើតជំងឺបេះដូង ឬដាច់សរសៃឈាមបេះដូង កាន់តែទាបតាមនោះ។…

ក្រុមហ៊ុន vivo បានប្រកាសចេញស្មាតហ្វូនប្រចាំឆ្នាំ២០២៤របស់ខ្លួន ជាម៉ូដែល X100 Ultra ដែលវាមកជាមួយនូវលក្ខណៈសម្បត្តិខ្លាំងមិនធម្មតា អមដោយប្រព័ន្ធកាមេរ៉ាដ៏លេចធ្លោ។ X100 Ultra មានប្រើកាមេរ៉ាគោលទំហំ 50MP ជា Sensor LYT-900 របស់ Sony ដែលមានមុខកាត់ដល់ ១អ៊ីញ ហើយវាមានកាមេរ៉ា…