Browsing: បច្ចេកវិទ្យា

ស្មាតហ្វូន OnePlus 12R ជាស្មាតហ្វូនលំដាប់ថវិកាដ៏ទាក់ទាញមួយជាមួយលក្ខណៈសម្បត្តិខ្ពស់ ប៉ុន្តែមានតម្លៃត្រឹម ៤៩៩ដុល្លារ។ យ៉ាងណាក្ដី មានចំណុចមួយពីស្មាតហ្វូននេះ ដែលមិនពិតដូចអ្វីដែល OnePlus បានលើកឡើងពេលប្រកាសចេញដំបូង។ តាមរយៈការប្រកាស និងពេលចាប់ផ្ដើមទទួលការកុម្ម៉ង់ទិញសម្រាប់ OnePlus 12R នេះ វិបសាយរបស់ OnePlus បានបញ្ជាក់ថាស្មាតហ្វូននេះមានមេម៉ូរីប្រភេទ UFS…

ក្រុមហ៊ុន Huawei កំពុងតែត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាម៉ូដែល P70 ដែលរំពឹងថានឹងប្រកាសចេញនៅអំឡុងចុងខែមីនាខាងមុខនេះហើយ។ បើតាមដំណឹងបែកធ្លាយ បានឲ្យដឹងថាម៉ូដែល P70 អាចនឹងប្រើឈីប Kirin 9000 ដូចដែលមាននៅលើ Mate 60 Series។ យ៉ាងណាក្ដី ម៉ូដែល P70 Pro,…

ក្រុមហ៊ុនផ្ដល់សេវាកម្មវិបសាយ Yahoo បានអបអរសាទរពីខួបកំណើតទី ៣០ឆ្នាំរបស់ខ្លួន ប៉ុន្តែប្រហែលជាមានអ្នកប្រើប្រាស់មិនច្រើននោះទេដែលចងចាំ ដែលវាត្រូវបានចាត់ទុកថាជាខួបកំណើតដ៏សោកសៅជាងគេលើអ៊ីនធឺណិត។ ក្រុមហ៊ុន Yahoo បានចម្រើនវ័យចូល ៣០ឆ្នាំ កាលពីថ្ងៃទី៣០ ខែមករា។ យ៉ាងណាក្ដី ថ្ងៃកំណើតនេះបានឆ្លង ដោយមិនមានការអបអរសាទរពីអ្នកប្រើប្រាស់ច្រើននោះទេ។ បួនថ្ងៃក្រោមមក ​Facebook អបអរខួបកំណើតទី ២០ឆ្នាំរបស់ខ្លួន ហើយពេលនោះរូបភាពរបស់លោក…

អតីតវិស្វកររបស់ Apple ឈ្មោះថា Xiaolang Zhang ត្រូវបានតុលការសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ សម្រាប់បទល្មើសលួចឯកសារសម្ងាត់អំពីបច្ចេកវិទ្យារថយន្តបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple។ ដំណើររឿងរបស់ Xiaolang Zhang ពីបុគ្គលិកម្នាក់ដែល Apple ទុកចិត្ត ក្លាយជាជនជាប់ចោទ បានចាប់ផ្ដើមពេលដែលរូបគេត្រូវចាប់ខ្លួននៅព្រលានយន្តហោះ San Jose កាលពីឆ្នាំ២០១៨…

កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk បាននិយាយថាលោកនឹងប្ដូរទៅប្រើប្រាស់បណ្ដាញសង្គម X សម្រាប់ការទំនាក់ទំនងទាំងអស់ដូចជាផ្ញើសារ ខលទូរសព្ទ ឬវីដេអូខលជាដើម។ លើគណនី X របស់ខ្លួន លោក Elon Musk បានសរសេរបែបនេះថា ៖ “ក្នុងពេលប៉ុន្មានខែទៀត ខ្ញុំនឹងឈប់ប្រើប្រាស់លេខទូរសព្ទ និងប្រើប្រាស់តែបណ្ដាញសង្គម X…

ដំណឹងចចាមអារ៉ាមថ្មីអំពី iPhone SE ជំនាន់ថ្មីបានឲ្យដឹងថា Apple នឹងបំពាក់អេក្រង់ឌីហ្សាញបែប Dynamic Island ជំនួសឲ្យក្បាលឆកទូទៅ ដែល Dynamic Island នេះមានប្រើជាលើកដំបូងលើ iPhone 14 Pro និង iPhone 14 Pro…

[ទីផ្សារបរទេស] បុគ្គលិក Apple អាចទិញឧបករណ៍ Vision Pro ដោយទទួលបានការបញ្ចុះតម្លៃរហូតដល់ ២៥% មានន័យថាឧបករណ៍តម្លៃ ៣ ៥០០ដុល្លារ នៅសល់តម្លៃប្រមាណ ២ ៦២៤ដុល្លារប៉ុណ្ណោះ។ នាពេលកន្លងមក Apple បានផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៥០% លើផលិតផលថ្មីៗដូចជា HomePod…

[ទីផ្សារបរទេស] ក្រុមហ៊ុន Apple នាពេលបច្ចុប្បន្ននេះកំពុងផលិត iPhone បត់អេក្រង់ចំនួនពីរប្រភេទ។ នេះបើតាមការឲ្យដឹងពីប្រភពដែលបានដឹងច្បាស់អំពីរឿងរ៉ាវនេះ។ iPhone បត់ពីរប្រភេទនេះគឺជាប្រភេទ Flip ដូចជា Samsung Galaxy Z Flip5 និង Oppo Find N3 Flip…

អាជ្ញាធរចិនក្នុងខេត្ត Sichuan បានចុះបំបែកសម្បុកផលិត AirPods ក្លែងក្លាយដ៏ធំ ដោយបានរកឃើញ AirPods ក្លែងក្លាយជាច្រើនម៉ឺនគ្រឿង ដែលសរុបមានតម្លៃរាប់លានដុល្លារ។ របាយការណ៍បានឲ្យដឹងថា កាស AirPods ក្លែងក្លាយដែលរឹបអូសបានគឺមានជាង ៦៩ ០០០គ្រឿង កាសមិនទាន់ផលិតហើយមានចំនួនជាង ៤៥ ០០០គ្រឿង និងឈុតសម្រាប់វេចខ្ចប់មានចំនួនជាង ៥ម៉ឺនឈុត…

កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលលក់ស្មាតហ្វូនបានច្រើនជាងគេលំដាប់ទីមួយ លើពិភពលោក។ បើតាមតួលេខចេញផ្សាយដោយ Canalys បានបង្ហាញថាក្នុងចំណោមស្មាតហ្វូនលក់ដាច់បានច្រើនជាងគេទាំង១០ មាន៧ម៉ូដែលគឺជា iPhone។ ក្នុងនោះឃើញថា iPhone 14 Pro Max ជាប់លេខ១ ជាមួយចំនួនលក់ ៣៤លានគ្រឿង ដែលតាមពីក្រោយដោយ iPhone…