Browsing: បច្ចេកវិទ្យា

YouTube បានបង្ហាញវិធីថ្មីសម្រាប់អ្នកបង្កើតក្នុងការរកលុយតាមវីដេអូខ្លីៗ ដោយនឹងក្លាយការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok ។ សេវាកម្ម​ស្ទ្រីម​ដែល​គ្រប់គ្រង​ដោយ Google បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​ណែនាំ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​មុខងារ​វីដេអូ​ខ្លីៗ​របស់​ខ្លួន និង​ផ្តល់​ឱ្យ​អ្នក​បង្កើត​វីដេអូ​ទទួល​បាន ៤៥ ភាគរយ​នៃ​ប្រាក់​ចំណូល។ ដោយប្រៀបធៀបជាមួយនឹងការចែកចាយស្តង់ដាររបស់ខ្លួនចំនួន ៥៥ ភាគរយសម្រាប់វីដេអូនៅខាងក្រៅ Shorts និងមូលនិធិ ១ ពាន់លានដុល្លាររបស់ TikTok…

ក្រុមហ៊ុន Google របស់ Alphabet នឹងដាក់បង្ហាញនូវទូរស័ព្ទ Pixel 7 និងនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួន នាថ្ងៃទី ៦ ខែតុលា វេលាម៉ោង ៩យប់ខាងមុខនេះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃអង្គារថា ឧបករណ៍ថ្មីរបស់ Google នឹងអាចរកទិញបាន ចាប់ពីថ្ងៃដាក់បង្ហាញចេញតទៅនៅ GoogleStore.com និងនៅតាមហាងទំនិញរបស់ខ្លួននៅក្នុងតំបន់ទីក្រុងញូវយ៉ក។…

កាលពីថ្ងៃពុធ ទី៣១ សីហា នេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា Meta Platforms កំពុងបង្កើតក្រុមថ្មីមួយដែលនឹងផ្តោតលើការបង្កើតផលិតផល និងមុខងារពិសេសៗ សម្រាប់ផ្តល់ទៅលើ និង WhatsApp របស់ខ្លួន ដែលអ្នកប្រើប្រាស់នឹងអាចទិញបាន។ អ្នក​នាំពាក្យ​រូប​នេះ​បាន​ប្រាប់ Reuters ​​តាមរយៈ​អ៊ីមែល​ថា​៖ «ផលិតផល​ថ្មី​​នឹង​ត្រូវ​បាន​បំពេញ​បន្ថែម​ទៅ​នឹង​អាជីវកម្ម​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់​របស់​យើង»។…

កាលពីថ្ងៃអង្គារ Snap Inc ដែលជាម្ចាស់កម្មវិធីផ្ញើសារដ៏ពេញនិយម Snapchat បានដាក់ឱ្យប្រើប្រាស់មុខងារដំបូងរបស់ខ្លួន សម្រាប់ការគ្រប់គ្រងរបស់ឪពុកម្តាយ ដែលនឹងអនុញ្ញាតឱ្យឪពុកម្តាយមើលឃើញថាកូនរបស់ពួកគេកំពុងនិយាយជាមួយនរណា ប៉ុន្តែមិនមែនជាខ្លឹមសារនៃការសន្ទនារបស់ពួកគេនោះទេ។ មុខងារថ្មីដែលមានឈ្មោះថា Family Center កំពុងចាប់ផ្តើមនៅពេលដែលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេរិះគន់ជុំវិញកង្វះការការពារសម្រាប់កុមារ។ នៅក្នុងខែតុលា Snap និងដៃគូបច្ចេកវិទ្យារបស់ខ្លួន TikTok និង YouTube បានផ្តល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាសហរដ្ឋអាមេរិក…

ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូដែល Apple Watch Series 8 ជាមួយនឹងអេក្រង់ធំជាងនេះ បើយោងតាមនាកប្រតិបត្តិ Ross Young ក្រុមហ៊ុន DSCC (ក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់) និងលោក Jeff Pu ក្រុមហ៊ុន Haitong International…

[TikTok] សមាជិកនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធ FCC (Federal Communications Commission) បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple Inc និង Google របស់ Alphabet Inc ដកកម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ចិនចេញពីកម្មវិធី Download របស់ខ្លួន។ ជាមួយការស្នើសុំនេះ…

[Twitter] កាល​ពី​ថ្ងៃ​ពុធកន្លងទៅ ​ Twitter បានប្រកាសថាខ្លួនកំពុង​សាកល្បង​មុខងារ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា “Notes” ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ការ​សរសេរ​ដូច​ជា​ការ​សរសេរ​ជា​តំណ(link)​ទាំង​នៅ​លើ និង​ក្រៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ ក្រុមហ៊ុនក៏បាននិយាយផងដែរថាក្រុមហ៊ុន Revue ដែលខ្លួនបានទិញកាលពីឆ្នាំមុន ឥឡូវនេះនឹងក្លាយជាផ្នែកមួយនៃ Twitter Write រួមជាមួយនឹងមុខងារ “Notes” ។ លក្ខណៈពិសេសរបស់ long-form feature…

បើយោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី Downdetector.com បានបង្ហាញថា Spotify Technology SA បាន Down ចុះសម្រាប់អ្នកប្រើប្រាស់រាប់ពាន់នាក់កាលពីថ្ងៃអង្គារ។ មានអ្នកប្រើប្រាស់ចំនួនជាង ១ម៉ឺននាក់បានរាយការណ៍អំពីបញ្ហាជាមួយនឹងវេទិកាស្ទ្រីមអូឌីយ៉ូ នេះបើយោងតាម ​​Downdetector ដែលតាមដានការដាច់ដោយការប្រមូលផ្តុំរបាយការណ៍ស្ថានភាពពីប្រភពមួយចំនួនរួមទាំងកំហុសដែលបានបញ្ជូនដោយអ្នកប្រើប្រាស់នៅលើវេទិកាមួយនេះ។ ក្នុងនោះការសន្និដ្ឋានថាការដាច់ភ្លើងអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួនធំ។ Spotify មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ៕

[បច្ចេកវិទ្យា] កាលពីថ្ងៃសុក្រ ទី១០ មិថុនាកន្លងទៅ ស្ថាបនិករបស់កម្មវិធី Telegram លោក Pavel Durov បាននិយាយថាកម្មវិធីផ្ញើសារ Telegram នឹងចាប់ផ្តើមគម្រោងនៃការបង់ប្រាក់ ឬ Paid Subscription សម្រាប់អ្នកប្រើប្រាស់របស់ខ្លួនក្នុងខែនេះ ជាមួយតម្លៃ ៤,៩៩ដុល្លារ/ខែ ហើយនឹងភ្ជាប់មកជាមួយការទាញយកលឿនជាងមុន បន្លែងសារជាសំឡេងទៅអត្ថបទ…

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ WWDC 2022 របស់ខ្លួន Apple បានណែនាំមុខងារថ្មីៗសំខាន់ៗជាច្រើនដែលនឹងមកដល់ឧបករណ៍ចល័តរបស់ក្រុមហ៊ុន ជាមួយនឹងការចេញនូវ iOS 16 និង iPadOS 16 នៅចុងឆ្នាំនេះ។ អ្នកប្រើប្រាស់អាចរំពឹងថានឹងមានការផ្លាស់ប្តូរសំខាន់ៗមួយចំនួន រួមទាំងការអាប់ដេតដ៏សំខាន់បំផុតមួយទៅកាន់ iOS ក្នុងពេលដ៏ខ្លីដូចជា Lock Screen Widgets។…