យោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Spotify ទំនងកាត់បន្ថយបុគ្គលិកបន្ថែមនៅសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំណាយ ដែលដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេងទៀតៗដូចជា Alphabet Inc, Amazon.com Inc និង Microsoft Corp ដែលបានកាត់បន្ថយបុគ្គលិករាប់ពាន់នាក់របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាបានកាត់បន្ថយការងារកាលពីឆ្នាំមុន ដោយសារការកើនឡើងនៃតម្រូវការក្នុងអំឡុងពេលជំងឺរាតត្បាត ហើយការបញ្ឈប់ការងារបានបន្តនៅឆ្នាំនេះជាមួយនឹងក្រុមហ៊ុនដែលកំពុងស្វែងរកការរក្សាការចំណាយដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនមេរបស់ Alphabet បាននិយាយថា ខ្លួននឹងលុបបំបាត់ការងារចំនួន ១២ ០០០តួនាទី ខណៈក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងលុបបំបាត់ចំនួន ១០ ០០០តួនាទី ខណៈក្រុមហ៊ុន Amazon នឹងប៉ះពាល់ដល់តួនាទីជាង ១៨ ០០០។
គួររំលឹកផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា Facebook-parent Meta និង Twitter របស់ Elon Musk ក៏បានបញ្ឈប់បុគ្គលិករបស់ខ្លួនរាប់ពាន់នាក់កាលពីចុងឆ្នាំមុននេះផងដែរ៕