Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ប្រើកម្មវិធីទាំង ៣ នេះ បម្លែងភាសាខ្មែរទៅជាតួអក្សរ លឿន រហ័ស មិនហត់ចុកដៃចុច Keyboard
    បច្ចេកវិទ្យា

    ប្រើកម្មវិធីទាំង ៣ នេះ បម្លែងភាសាខ្មែរទៅជាតួអក្សរ លឿន រហ័ស មិនហត់ចុកដៃចុច Keyboard

    September 5, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ព្រោះតែភាពងាយស្រួល មនុស្សចូលចិត្តផ្ញើសារជាសំឡេង ជំនួសដោយការវាយតួអក្សរតាមក្ដារចុច។ ប៉ុន្ដែបើអ្នកមាន ៣ កម្មវិធី​នេះ​ នោះនឹងជួយអ្នកបានច្រើន ត្បិតវាបម្លែងពីសំឡេងទៅជាតួអក្សរភាសាខ្មែរបានយ៉ាងងាយ កុំថាឡើយផ្ញើសារ សូម្បីអត្ថបទវែងៗ​ គ្រាន់តែអាននឹងក្លាយទៅជាតួអក្សរបានភ្លាម។ កម្មវិធីទាំងនេះរួមមាន៖

    ពាណិជ្ជកម្ម

    ១. កម្មវិធី Khmer ASR ប្រើបច្ចេកវិទ្យាទំនើប AI បម្លែងសំឡេងទៅជាតួអក្សរខ្មែរ។ កម្មវិធីនេះបង្កើតឡើងដោយ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

    Khmer ASR អាចដំណើរការបាន ទាំងលើ ប្រព័ន្ធប្រតិបត្តិការ iOS និង Android។

    ២. កម្មវិធី Google Keep ក៏ជាកម្មវិធីបម្លែងសំឡេងទៅជា តួអក្សរខ្មែរផងដែរ​ និងមានសមត្ថភាពអាចបម្លែងទៅជាតួអក្សរភាសាផ្សេងៗទៀត។

    Google Keep អាចប្រើប្រាស់បាន ទាំងលើ iOS និង Android។

    ៣. កម្មវិធីក្ដារចុច Gboard ជាមុខងារតូចមួយ សម្រាប់ដាក់បញ្ចូលលើក្ដារចុចនៃទូរសព្ទជាច្រើន និងអាចឱ្យក្ដារចុចស្ដាប់សំឡេង បម្លែងចេញជាតួអក្សរទៅតាមការកំណត់ ដោយប្រើក្ដារចុចភាសាខ្មែរនឹងបម្លែងសំឡេងចេញភាសាខ្មែរ ប្រើក្ដារចុចភាសាអង់គ្លេសនឹងបម្លែងចេញជាតួអក្សរអង់គ្លេស។

    កម្មវិធី​ Gboard អាចប្រើប្រាស់បានទាំងលើ iOS និង Android។

    Google khmer keyboard voice
    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 15 ទាំង៤ម៉ូឌែលគ្រោងកែប្រែច្រើនចំណុច តែថ្លៃក៏ឡើងជាងមុនផងដែរ
    Next Article មកស្គាល់រថយន្ត១០ម៉ូដែល មានតម្លៃថ្លៃជាងគេលើលោក

    Related Posts

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    ត្រៀមខ្លួនកម្សាន្តឥតឈប់ឈរជាមួយនឹង V60 Lite ថ្មីពី vivo

    November 7, 20251 Min Read

    ឆាប់ៗនេះ! Google នឹងធ្វើឱ្យមុខងារ Quick Share របស់ខ្លួន អាចប្រើជាមួយ iPhones បានហើយ

    August 26, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.