Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»មកស្គាល់រថយន្ត១០ម៉ូដែល មានតម្លៃថ្លៃជាងគេលើលោក
    យានយន្ត

    មកស្គាល់រថយន្ត១០ម៉ូដែល មានតម្លៃថ្លៃជាងគេលើលោក

    September 6, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តតម្លៃថ្លៃៗបន្តបង្ហាញវត្តមានជាបន្តបន្ទាប់លើទីផ្សារពិភពលោក ហើយមកទល់ពេលនេះ រថយន្តទាំង១០ខាងក្រោមនេះគឺជារថយន្តដែលមានតម្លៃថ្លៃដាច់គេក្នុងលោក ៖

    ១០. SP Automotive Chaos តម្លៃ ៦,៤លានដុល្លារ

    ពាណិជ្ជកម្ម

    SP Automotive គឺជាក្រុមហ៊ុនរថយន្តថ្មីមួយដែលផលិតរថយន្តមហាកម្លាំង ដោយក្នុងនោះក្រុមហ៊ុនបានបង្ហាញចេញរថយន្តម៉ូដែល Chaos កម្លាំង ២០០០សេះ ដែលមានតម្លៃរហូតដល់ ៦,៤លានដុល្លារ។

    ៩. Pagani Codalunga តម្លៃ ៧,៤លានដុល្លារ


    រថយន្តតម្លៃ ៧,៤លានដុល្លារនេះ មានផលិតត្រឹម៥គ្រឿងប៉ុណ្ណោះ ដោយវាមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ៦,០លីត្រ ១២ស៊ីឡាំង អាចផលិតកម្លាំងបាន ៨២៩សេះ គួបផ្សំនឹងប្រអប់លេខ៧វគ្គផងដែរ។

    ៨. 777 Hypercar តម្លៃ ៧,៥លានដុល្លារ

    777 Hypercar គឺជារថយន្តប្រណាំងដែលមានការឌីហ្សាញយកលំនាំតាមរថយន្តម៉ូដែល LMP1 ប្រើប្រាស់ម៉ាស៊ីន ៤,៥លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៣០សេះ និងមានល្បឿនអតិបរមាដល់ ៣៧០គ.ម/ម៉។

    ៧. Mercedes-Maybach Exelero តម្លៃ ៨លានដុល្លារ

    Mercedes-Benz Maybach Exelero ជារថយន្តដែលផលិតតែមួយគ្រឿងប៉ុណ្ណោះ ដោយវាត្រូវបានផលិតឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តសម្បកកង់រថយន្តថ្មីរបស់ក្រុមហ៊ុន Goodyear។ វាត្រូវបានផលិតដោយប្រើគ្រោងឆ្អឹងរបស់រថយន្តម៉ូដែល Maybach ដោយមានម៉ាស៊ីន twin-turbo ១២ស៊ីឡាំង កម្លាំង ៦៩០សេះ។

    ៦. Bugatti Centodieci តម្លៃ ៩លានដុល្លារ

    រថយន្តនេះបានបង្ហាញខ្លួនកាលពីឆ្នាំទៅ ក្នុងកម្មវិធី Pebble Beach ដោយមានចំនួនផលិតត្រឹម១០គ្រឿងប៉ុណ្ណោះ។ វាត្រូវបានផលិតដើម្បីអបអរសាទរខួបទី១១០ឆ្នាំរបស់ Bugatti និងដើម្បីឧទ្ទិសដល់រថយន្ត Bugatti EB110។

    ៥. Bugatti Chiron Profilée តម្លៃ ១០,៨លានដុល្លារ

    រថយន្ត Chiron Profilée នេះត្រូវបានផលិតឡើងតែមួយគ្រឿងប៉ុណ្ណោះ ដោយវាប្រើប្រាស់ម៉ាស៊ីនដូចជា Chiron ធម្មតាដែរ ពោលប្រើម៉ាស៊ីន ១៤៧៦សេះ ប្រភេទ quad-turbocharged ចំណុះ ១៦ស៊ីឡាំង។

    ៤. Rolls-Royce Sweptail តម្លៃ ១២,៨លានដុល្លារ

    ពេលដែលបង្ហាញវត្តមានដំបូងកាលពីឆ្នាំ២០១៧ រថយន្ត Rolls-Royce Sweptail នេះគឺជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុត។

    ៣. Bugatti La Voiture Noire តម្លៃ ១៣,៤លានដុល្លារ

    ជាមួយតម្លៃ ១៣,៤លានដុល្លារ ធ្វើឲ្យ La Voiture Noire ក្លាយជារថយន្តដែលមានតម្លៃថ្លៃដាច់គេសម្រាប់ម៉ាក Bugatti។ វាប្រើម៉ាស៊ីន quad-turbocharged ចំណុះ៨,០លីត្រ ១៦ស៊ីឡាំង ដូចជារថយន្ត Chiron ដែរ ដោយផលិតកម្លាំងបាន ១៤៧៩សេះ។

    ២. Rolls-Royce Boat Tail តម្លៃប្រមាណ ២៨លានដុល្លារ
    នេះគឺជារថយន្តដែលចូលមកស្នងតំណែងរថយន្ត Sweptail ដែលចេញកាលពីឆ្នាំ២០១៧ ដោយវាមានផលិតត្រឹមមួយគ្រឿងប៉ុណ្ណោះក្នុងលោក។ Rolls-Royce មិនបានប្រកាសអំពីតម្លៃរបស់វានោះទេ ប៉ុន្តែមានចចាមអារ៉ាមថាវាមានតម្លៃរហូតដល់ ២៨លានដុល្លារ។

    ១. Rolls-Royce La Rose Noire Droptail តម្លៃប្រមាណ ៣០លានដុល្លារ
    បន្ទាប់ពីបានបង្ហាញចេញរថយន្ត Boat Tail កាលពីឆ្នាំមុនរួចមក Rolls-Royce បានបង្ហាញចេញរថយន្តដ៏ថ្លៃមហាសាលមួយទៀតគឺ La Rose Noire Droptail ដោយមានការប៉ាន់ស្មានថាវាមានតម្លៃរហូតដល់ ៣០លានដុល្លារ៕

    ប្រភព ៖ Motor1

    Share. Facebook Telegram WhatsApp
    Previous Articleប្រើកម្មវិធីទាំង ៣ នេះ បម្លែងភាសាខ្មែរទៅជាតួអក្សរ លឿន រហ័ស មិនហត់ចុកដៃចុច Keyboard
    Next Article BYD រកលុយចំណេញបានច្រើនលើសមុនគុណនឹងបី ដោយសារឡានអគ្គិសនី

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.