[ទីផ្សារបរទេស] ក្រុមហ៊ុន BYD បានបង្ហាញឲ្យដឹងថាក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ២០២៣នេះ ប្រាក់ចំណេញរបស់ខ្លួនបានកើនឡើងរហូតដល់ ២០៤,៧% ជាមួយកំណត់ត្រាលក់ថ្មី និងបានគ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅប្រទេសចិន។
BYD និយាយថា ប្រាក់ចំណេញដុល ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៣នេះ បានកើនឡើងដល់ចំនួន ១,៥ពាន់លានដុល្លារ ដែលកើនឡើង ២០៤,៧% ធៀបនឹងឆ្នាំមុន។ តាមសារព័ត៌មាន Reuters ឲ្យដឹងដែរថា ប្រាក់ចំណេញក្នុងត្រីមាសទីពីររបស់ BYD បានកើនឡើង ៦ដង ធៀបនឹងត្រីមាសដំបូង។
អំឡុងឆមាសដំបូងនៃឆ្នាំនេះ BYD បញ្ចេញលក់រថយន្តបានសរុប ១ ២៥៥ ៦៣៧គ្រឿង ជាប្រភេទរថយន្ត PHEV និងជារថយន្តអគ្គិសនីសុទ្ធ។ ជាពិសេសនៅត្រីមាសទីពីរ BYD បានបញ្ចេញលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV បាន ៧០០ ២៤៤គ្រឿង ដែលក្នុងនោះមាន ៣៥២ ១៦២គ្រឿង ជារថយន្តអគ្គិសនីសុទ្ធ។
តាមតួលេខដែលទទួលបានពីសមាគមយានយន្តចិន្ត បានឲ្យដឹងថាក្នុងចំណោមរថយន្តអគ្គិសនីសុទ្ធដែល BYD លក់បាននៅឆមាសដំបូង ដែលមានចំនួន ៦១២ ៤២៥គ្រឿង មាន ១០% ត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស។ ដោយឡែក Tesla អាចលក់រថយន្តអគ្គិសនីបានសរុប ៨៨៩ ០១៥គ្រឿង ទូទាំងពិភពលោក នៅឆមាសដំបូង៕
ប្រភព ៖ Xehay