Browsing: វ៉ាក់សាំងកូវីដ១៩

ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែសីហា នេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងវិនិយោគ ២,២ ទ្រីលានវ៉ុន (១,៩ ពាន់លានដុល្លារ) ដើម្បីក្លាយជាអ្នកផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធំបំផុតទាំង ៥ របស់ពិភពលោក នៅឆ្នាំ ២០២៥។

ឥណ្ឌា អាចនឹងក្លាយជាអ្នកផលិតវ៉ាក់សាំងកូវីដ១៩ ធំជាងគេទី ២ លើពិភពលោក ហើយអ្នកវិភាគនិយាយថា ប្រទេសនេះមានសមត្ថភាពផលិតវ៉ាក់សាំង សម្រាប់ទាំងប្រជាជនរបស់ខ្លួន និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតផងដែរ។

អាជ្ញាធរវៀតណាមបានប្រាប់ទៅកាន់ក្រុមហ៊ុណឱសថ Nanogen Pharmaceutical Biotechnology ឲ្យចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួន ដើម្បីអាចឲ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញមួយនេះ ប្រើវ៉ាក់សាំង “ផលិតនៅវៀតណាម” របស់ខ្លួននៅឆ្នាំក្រោយ។

ប្រធានផ្នែកវិទ្យាសាស្រ្តនៃអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា អង្គការសុខភាពពិភពលោករំពឹងថានឹងធ្វើការសម្រេចចិត្ត ថាតើត្រូវផ្តល់ការយល់ព្រមប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុន Pfizer, Moderna និង AstraZeneca ឬអត់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ្នកផលិតវ៉ាក់សាំងកូវីដ១៩ Nanogen Pharmaceutical Biotechnology JSC ត្រូវបានគេវាយតម្លៃខ្ពស់ជាង អ្នកផលិតវ៉ាក់សាំងធំៗក្នុងស្រុកដទៃទៀតថ្នាំ ដោយឥឡូវនេះមានតម្លៃដល់ ៥,១ ពាន់ពាន់លានដុង (២២០ លានដុល្លារ)។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានមានប្រសាសន៍ថា គាត់សង្ឃឹមថានឹងចាក់វ៉ាក់សាំងឲ្យជនជាតិអាមេរិកក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីទទួលបានភ្លើងពណ៌បៃតង ពីរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថអាមេរិក US Food and Drug Administration (FDA)។

ការធ្វើតេស្តិ៍ទ្រង់ទ្រាយធំមួយបង្ហាញថា វ៉ាក់សាំងការពារវីរុសកូរ៉ូណា ដែលបង្កើតដោយសាកលវិទ្យាល័យ Oxford អាចបញ្ឈប់មនុស្សវិវត្តទៅជារោគសញ្ញាកូវីដ១៩ រហូតដល់ទៅ ៧០%។

វ៉ាក់សាំងទី២ ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ បានទទួលជោគជ័យក្នុងការការពារ ក្នុងដំណាក់កាលចុងក្រោយ នៃការស្រាវជ្រាវគ្លីនិក ដែលបង្ហាញពីជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះ។