អាជ្ញាធរវៀតណាមបានប្រាប់ទៅកាន់ក្រុមហ៊ុនឱសថ Nanogen Pharmaceutical Biotechnology ឲ្យចាប់ផ្តើមការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ខ្លួន ដើម្បីអាចឲ្យក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញមួយនេះ ប្រើវ៉ាក់សាំង “ផលិតនៅវៀតណាម” របស់ខ្លួននៅឆ្នាំក្រោយ។
ប្រទេសដែលមានពលរដ្ឋជាង ១០០ លាននាក់នេះ កំពុងផ្តល់អាទិភាពដល់ផលិតកម្មវ៉ាក់សាំងក្នុងស្រុក ជាមធ្យោបាយមួយដើម្បីធានាថា វាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ឱកាសនាំចេញវ៉ាក់សាំង គឺជាកត្តាជំរុញបន្ទាប់បន្សំ។
ការអនុម័តរបស់ក្រសួងសុខាភិបាលវៀតណាម បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនៅចក្រភពអង់គ្លេស ដែលជាការចាក់ព្យាបាលជំងឺកូវីដ១៩ ដំបូងគេនៅភាគខាងលិច។
ក្រុមអ្នកជំនាញបាននិយាយថា ជនជាតិអាស៊ីត្រូវចាំរាប់ខែទៀត ទើបទទួលបានវ៉ាក់សាំងពីបរទេស ស្របពេលដែលក្រុមហ៊ុនឱសថធំៗ ដូចជា Pfizer, AstraZeneca និង Moderna ត្រូវគេរំពឹងថា នឹងប្រឈមជាមួយឧបសគ្គផលិតកម្មដំបូង៕