ក្រសួងព័ត៌មាន និងវិនិយោគមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្តើមទទួលយកប្រាក់បាត សម្រាប់ការទូទាត់ប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន ហើយក៏កំពុងសម្លឹងមើលផែនការស្រដៀងគ្នាផងដែរ ក្នុងការប្រើប្រាស់ប្រាក់រូពីឥណ្ឌាសម្រាប់ពាណិជ្ជកម្មបែបនេះ។
Browsing: មីយ៉ាន់ម៉ា
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្រោងនឹងបង្កើតរូបិយប័ណ្ណឌីជីថលដោយខ្លួនឯង ដើម្បីគាំទ្រការទូទាត់ក្នុងស្រុក និងជំរុញសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២ នេះ ហើយកំពុងវាយតម្លៃពីរបៀបឆ្ពោះទៅមុខផងដែរ។ នេះបើយោងតាមអ្នកនាំពាក្យកំពូលនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបិយប័ណ្ណមីយ៉ាន់ម៉ាបានបាត់បង់អស់ជាង ៦០% នៃតម្លៃរបស់ខ្លួន ចាប់តាំងពីដើមខែកញ្ញា ដែលធ្វើឲ្យតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈកើនឡើង នៅក្នុងសេដ្ឋកិច្ចដែលបានធ្លាក់ចុះ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ។
ប្រភពពីរដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនកំពុងពិចារណាបញ្ឈប់គម្រោងជំនួយថ្មី នៅក្នុងប្រទេសមីយ៉ាន់ម៉ាសម្រាប់ពេលនេះ ដើម្បីឆ្លើយតបទៅនឹងរដ្ឋប្រហារយោធា កាលពីដើមខែកន្លងទៅនេះ ខណៈការរិះគន់របស់អន្តរជាតិបានកើនឡើងរឹតតែខ្លាំង។
អតិថិជនរបស់ធនាគារដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានរង់ចាំយ៉ាងអន្ទះសានៅពេលព្រឹកព្រលឹម ដើម្បីដកលុយពីទូរ ATM បន្ទាប់ពីការរឹតត្បិតថ្មីលើការដកសាច់ប្រាក់ប្រចាំថ្ងៃ បានធ្វើឲ្យមានពាក្យចចាមអារាមអំពីកង្វះខាតប្រាក់នៅក្នុងរដ្ឋប្រហារក្រោយមីយ៉ាន់ម៉ា។
កាលពីថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ក្រុមហ៊ុន Kirin Holdings Co របស់ប្រទេសជប៉ុន បាននិយាយថា ខ្លួននឹងបញ្ចប់ភាពជាដៃគូស្រាបៀររបស់ខ្លួនជាមួយក្រុមហ៊ុន Myanma Economic Holdings Public Co ដែលជាអង្គភាពអាជីវកម្មដ៏សំខាន់របស់យោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេស នាសប្តាហ៍នេះ។
កម្មវិធីផ្ញើសារប្រភេទ Offline ដែលមិនចាំបាច់ត្រូវការប្រើអ៊ីនធឺណិតមួយ មានឈ្មោះថា Bridgefy ត្រូវបានគេដោនឡូតជាង ៦០០ ០០០ដង ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការធ្វើរដ្ឋប្រហារយោធានៅទីនោះ កាលពីថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យបណ្តាញអ៊ីនធឺណិតមានការរអាក់រអួល។