ក្រុមហ៊ុន Google របស់ Alphabet នឹងដាក់បង្ហាញនូវទូរស័ព្ទ Pixel 7 និងនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួន នាថ្ងៃទី ៦ ខែតុលា វេលាម៉ោង ៩យប់ខាងមុខនេះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃអង្គារថា ឧបករណ៍ថ្មីរបស់ Google នឹងអាចរកទិញបាន ចាប់ពីថ្ងៃដាក់បង្ហាញចេញតទៅនៅ GoogleStore.com និងនៅតាមហាងទំនិញរបស់ខ្លួននៅក្នុងតំបន់ទីក្រុងញូវយ៉ក។…
Browsing: Google
យោងតាម Android Authority បានបង្ហាញថា Google និង Apple ទើបតែបានប្រកាសពីការគ្រប់គ្រងកម្មវិធីចំនួន ១,៥ លានដែលបានបញ្ឈប់ការអភិវឌ្ឍន៍ ឬមិនត្រូវបានអាប់ដេតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ។ ជាក់ស្តែង យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនវិភាគ Pixalate មានតែ ២៨% នៃកម្មវិធីនៅលើ Apple App…
Google បានចាប់ផ្តើមដាក់ឱ្យដំណើរការកំណែអាប់ដេត Wear OS ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្ទ្រីម (Stream)បញ្ជីចាក់តន្ត្រីនៅលើ YouTube តាមប្រព័ន្ធ LTE ឬ Wi-Fi ដោយមិនចាំបាច់មានទូរស័ព្ទនៅក្បែរនោះទេ។ Google បាននិយាយនៅក្នុង Blog កាលពីថ្ងៃច័ន្ទថា Premium Subscriber នឹងទទួលបានបទចម្រៀងច្រើនជាង ៨០លានបទ…
[ទីផ្សាបរទេស] Google របស់ Alphabet កំពុងធ្វើការវិនិយោគនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលអាហ្រ្វិកដំបូងគេដែលមិនធ្លាប់មាននៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដោយសារតែបម្រើដល់មូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិតដែលកំពុងកើនឡើងនៅលើទ្វីបនេះ។ សម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថាទ្វីបនេះនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៨០០ លាននាក់ ហើយវាជាចំនួនមួយភាគបីដែលប្រជាជនវ័យក្មេងរបស់ពិភពលោកដែលធ្វើឱ្យវាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅចុងទស្សវត្សនេះ ។ បន្ថែមពីនេះលោក Suzanne Frey អនុប្រធានផ្នែកផលិតផល និងលោក Nitin Gajria ប្រធានក្រុមហ៊ុន…
[បរទេស] ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថាប្រទេសរុស្ស៊ី បានពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារ សម្រាប់ការខកខានក្នុងការលុបនូវរូបភាពក្លែងក្លាយអំពីប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះ។ ក្រុមឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីបាននិយាយបញ្ជាក់ថានៅដើមខែនេះខ្លួននឹងកំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Google សម្រាប់ការផ្សព្វផ្សាយក្លែងក្លាយនៅលើ YouTube ហើយពីមុនបានព្រមានក្រុមហ៊ុនអាមេរិកថាខ្លួននឹងត្រូវផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។ គួរជម្រាបផងដែរថាគិតមកត្រឹមពេលនេះប្រទេសរុស្ស៊ីបានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនរយៈពេលជាង…
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc បានខិតកាន់តែជិតក្នុងការចូលរួមជាមួយក្រុមហ៊ុន Apple និង Microsoft នៅក្នុងក្លឹបតម្លៃទីផ្សារ ២ទ្រីលានដុល្លារអាមេរិក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនយក្សមួយនេះបានកើនឡើង ៨ ភាគរយកាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសថៃ បានធ្វើសំណើចំនួន ១ ១៤៧ដង ទៅកាន់ Google ដើម្បីដកខ្លឹមសារមាតិកា ចាប់តាំងពីឆ្នាំ ២០១១ ដោយក្នុងនោះមាន ៩៥,២% ទាក់ទងនឹងការរិះគន់រដ្ឋាភិបាល ដែលជាអត្រាខ្ពស់បំផុតនៅលើពិភពលោក។
ក្រុមហ៊ុន Google បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែធ្នូ ថា ខ្លួននឹងផ្តល់ប្រាក់ Bonus បន្ថែមដល់បុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក នៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយខាងលើ បានសម្រេចផ្អាកផែនការត្រលប់ទៅធ្វើការនៅការិយាល័យវិញ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសថា ខ្លួននឹងវិនិយោគលុយចំនួន ១ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧៤០លានដុល្លារអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ក្រុមហ៊ុន Alphabet បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែវិច្ឆិកា ថា ខ្លួនគ្រោងនឹងបើកសេវាកម្ម Google News របស់ខ្លួនឡើងវិញនៅក្នុងប្រទេសអេស្ប៉ាញ នៅដើមឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់ថ្មី ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការចរចាដោយផ្ទាល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើ។