ក្រុមហ៊ុន Google របស់ Alphabet នឹងដាក់បង្ហាញនូវទូរស័ព្ទ Pixel 7 និងនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួន នាថ្ងៃទី ៦ ខែតុលា វេលាម៉ោង ៩យប់ខាងមុខនេះ។
ក្រុមហ៊ុនបាននិយាយនៅក្នុងប្លុកមួយកាលពីថ្ងៃអង្គារថា ឧបករណ៍ថ្មីរបស់ Google នឹងអាចរកទិញបាន ចាប់ពីថ្ងៃដាក់បង្ហាញចេញតទៅនៅ GoogleStore.com និងនៅតាមហាងទំនិញរបស់ខ្លួននៅក្នុងតំបន់ទីក្រុងញូវយ៉ក។
ទូរសព្ទ Pixel 7 នឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 13 និងបំពាក់នូវបន្ទះឈីបរបស់ Google ផ្ទាល់ ដែលហៅថា Tensor។ គួរបញ្ជាក់ផងដែរថា Google ធ្លាប់បានផ្តល់នូវការបង្ហាញចេញនូវតម្រុយអំពីស្មាតហ្វូន Pixel 7 និង Pixel Watch របស់ខ្លួនក្នុងអំឡុងពេលព្រឹត្តិការណ៍ I/O របស់ខ្លួននៅក្នុងខែឧសភាផងដែរ៕