Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Google នឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលអាហ្រ្វិកដំបូងគេ នៅណៃរ៉ូប៊ី
    ព័ត៌មានថ្មីៗ

    Google នឹងបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលអាហ្រ្វិកដំបូងគេ នៅណៃរ៉ូប៊ី

    April 21, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សាបរទេស] Google របស់ Alphabet កំពុងធ្វើការវិនិយោគនៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ផលិតផលអាហ្រ្វិកដំបូងគេដែលមិនធ្លាប់មាននៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដោយសារតែបម្រើដល់មូលដ្ឋានអ្នកប្រើប្រាស់អ៊ីនធឺណិតដែលកំពុងកើនឡើងនៅលើទ្វីបនេះ។

    ពាណិជ្ជកម្ម

    សម្រាប់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថាទ្វីបនេះនឹងមានអ្នកប្រើប្រាស់អ៊ីនធឺណែតចំនួន ៨០០ លាននាក់ ហើយវាជាចំនួនមួយភាគបីដែលប្រជាជនវ័យក្មេងរបស់ពិភពលោកដែលធ្វើឱ្យវាក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅចុងទស្សវត្សនេះ ។

    បន្ថែមពីនេះលោក Suzanne Frey អនុប្រធានផ្នែកផលិតផល និងលោក Nitin Gajria ប្រធានក្រុមហ៊ុន Google Africa បានបញ្ជាក់ថា Google កំពុងជួលវិស្វករ អ្នកគ្រប់គ្រងផលិតផល អ្នករចនាបទពិសោធន៍អ្នកប្រើប្រាស់ និងអ្នកស្រាវជ្រាវដល់បុគ្គលិកនៃមជ្ឈមណ្ឌលថ្មីនេះ។

    ហើយលោក Sundar Pichai ក៏បានបញ្ជាក់ផងដែរថាខ្លួនកំពុងតែវិនិយោគ ១ ពាន់លានដុល្លារលើគម្រោងផ្សេងៗនៅលើទ្វីបនេះក្នុងរយៈពេល ៥ ឆ្នាំដើម្បីជួយដល់សេដ្ឋកិច្ច និងបង្កើនល្បឿននៃការផ្លាស់ប្តូរឌីជីថលរបស់ពួកគេ។ ដោយទ្បែកចំពោះការបើកមជ្ឈមណ្ឌលបញ្ញាសិប្បនិមិត្តរួចហើយនៅក្នុងទីក្រុង Accra ប្រទេសហ្គាណា ដោយផ្តោតលើការច្នៃប្រឌិតដែលអាចអនុវត្តបានចំពោះបញ្ហាប្រឈមផ្សេងៗ។

    គួររំលឹកផងដែរថាក្រុមហ៊ុន Microsoft ក៏បាននិងកំពុងវិនិយោគលើមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកេនយ៉ា និងនីហ្សេរីយ៉ា បានវិនិយោគលើគម្រោងនេះដែលទឹកប្រាក់ចំនួន ១០០ លានដុល្លារ និងជួលវិស្វកររាប់រយនាក់នៅក្នុងប្រទេសទាំងពីរផងដែរ៕

    Google
    Share. Facebook Telegram WhatsApp
    Previous Articleរុស្ស៊ីបានពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ ៥ ម៉ឺនដុល្លារ
    Next Article ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Marubeni Corp នឹងបង្កកការផ្អាកប្រតិបត្តិការថ្មីទាំងអស់នៅរុស្ស៊ី

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.