[បរទេស] ទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថាប្រទេសរុស្ស៊ី បានពិន័យក្រុមហ៊ុន Google ក្នុងចំនួនទឹកប្រាក់ប្រមាណជាង ៥ ម៉ឺនដុល្លារ សម្រាប់ការខកខានក្នុងការលុបនូវរូបភាពក្លែងក្លាយអំពីប្រតិបត្តិការពិសេសរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីបាននិយាយបញ្ជាក់ថានៅដើមខែនេះខ្លួននឹងកំពុងចាត់វិធានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Google សម្រាប់ការផ្សព្វផ្សាយក្លែងក្លាយនៅលើ YouTube ហើយពីមុនបានព្រមានក្រុមហ៊ុនអាមេរិកថាខ្លួននឹងត្រូវផាកពិន័យ ប្រសិនបើមិនអនុវត្តតាម។
គួរជម្រាបផងដែរថាគិតមកត្រឹមពេលនេះប្រទេសរុស្ស៊ីបានចូលលុកលុយទៅលើប្រទេសអ៊ុយក្រែនរយៈពេលជាង ២ ខែ ដែលគេហៅថាប្រតិបត្តិការពិសេស៕