[ទីផ្សារបរទេស] ថ្មីៗនេះយោងតាមចុះផ្សាយរបស់សារព័ត៌មាន CNA ថាប្រទេសស្រីលង្កា នឹងទទួលបានទឹកប្រាក់ជំនួយពីប្រទេសឥណ្ឌារហូតដល់ ៥០០ លានដុល្លារ។
រដ្ឋមន្ត្រីការបរទេសស្រីលង្កាបានប្រាប់អ្នកសារព័ត៌មានកាលពីមិ្សលមិញថាឥណ្ឌានឹងផ្តល់ជំនួយទឹកប្រាក់ ៥០០ លានដុល្លារបន្ថែមទៀតដល់ប្រទេសស្រីលង្កាសម្រាប់ខ្លួនដើម្បីទិញប្រេងឥន្ធនៈ។
រដ្ឋមន្ត្រីការបរទេសស្រីលង្កា G L Peiris បានបន្តទៀតថាការផ្តល់ជំនួយរបស់ IMF នឹងចំណោយពេល ៦ ខែដើម្បីមករកយើង ហើយនឹងមកជាផ្នែកមួយក្នុងអំទ្បុងពេលអន្តរាគន៍ នឹងត្រូវស្វែងរកមូលនិធិដើម្បីរក្សាប្រជាជនរបស់យើងដែលផ្គត់ផ្គង់សម្ភារជាចាំបាច់៕