យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Netflix កំពុងចាប់ផ្តើមបើកដំណើរការហ្គេមដំបូងបង្អស់របស់ខ្លួន នៅទូទាំងពិភពលោក ខណៈដែលខ្លួនព្យាយាមបំបែកចូលទៅក្នុងទីផ្សារនៃការជាវហ្គេម (game subscription market)។
Browsing: Netflix
Squid Game ដែលជារឿងភាគកំពុងទទួលបានភាពល្បីល្បាញខ្លាំង និងជារឿងដ៏ធំបំផុតរបស់ក្រុមហ៊ុន Netflix Inc ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជិត ៩០០ លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍នៅល្ងាចថ្ងៃសៅរ៍ទី ១៦ ខែតុលា ដោយដកស្រង់តួលេខពីឯកសារខាងក្នុងរបស់ក្រុមហ៊ុន Netflix ។
ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិតកូរ៉េខាងត្បូង SK Broadband បានប្តឹងក្រុមហ៊ុន Netflix ដើម្បីសងថ្លៃដើម នៃការបង្កើនចរាចរបណ្តាញ (network traffic) និងការងារថែទាំ (maintenance) បន្ថែម ដោយសារតែការកើនឡើងនៃចំនួនអ្នកមើលរឿង Squid Game នៅលើគេហទំព័រ Netflix។
ក្រុមហ៊ុន Netflix បានបញ្ជាក់ថា វានឹងរួមបញ្ចូលហ្គេមវីដេអូបន្ថែមដល់អ្នកប្រើប្រាស់ ដែលជាផ្នែកមួយនៃកញ្ចប់ subscription packages ដោយមិនគិតថ្លៃ។
ក្រុមហ៊ុន Video-streaming យក្ស Netflix បានរាយការណ៍ពីការធ្លាក់ចុះនៃកំណើនអតិថិជន ដែលបណ្តាលឲ្យភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះ។