Browsing: យានយន្ត

[ទីផ្សារបរទេស] ខណៈដែលចំនួនលក់នៃរថយន្តអគ្គិសនីនៅប្រទេសចិនបន្តមានការកើនឡើង ប៉ុន្តែគេសង្កេតឃើញថារថយន្ត Hybrid កំពុងតែមានសន្ទុះទីផ្សារខ្លាំងជាងដោយសារតែតម្លៃធូរថ្លៃរបស់វា។ ជាក់ស្ដែង ចំនួនលក់រថយន្ត PHEV មានការកើនឡើង ៧២% អំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣ នេះ ដោយមានចំនួនលក់សរុប ១ ៣៧០ ៣២៤គ្រឿង។ ចំណែករថយន្ត Hybrid ប្រភេទ…

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសអំពីផែនការសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌា តាមរយៈការវិនិយោគទឹកប្រាក់ ៤០០លានដុល្លារ ស្របពេលដែលអបអរសាទរដល់ខួបប្រតិបត្តិការទី២៥ឆ្នាំ ក្នុងប្រទេសនេះ។ រោងចក្រថ្មីនេះនឹងត្រូវបង្កើតតាមរយៈក្រុមហ៊ុនបង្កើតរួមគ្នាឈ្មោះថា Toyota Kirloskar Motor ហើយវានឹងមានទីតាំងស្ថិតនៅក្បែរនឹងរោងចក្រពីរដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Karnataka។ Toyota និយាយថារោងចក្រនេះនឹងមានទំហំផលិតបានជាង ១០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងបង្កើតការងារបាន ២ពាន់កន្លែង…

[ទីផ្សារបរទេស] រថយន្តអគ្គិសនី Kia EV5 បានបង្ហាញវត្តមានជាផ្លូវការនៅទីផ្សារប្រទេសចិន ជាមួយតម្លៃដែលធូរថ្លៃច្រើន បើធៀបទៅនឹងគូប្រជែងដូចជា Tesla Model Y ជាដើម។ Kia EV5 លក់នៅប្រទេសចិន មានចែកចេញជាបីប្រភេទ រួមមានប្រភេទ 530 Light តម្លៃ ២០…

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បាននាំយករថយន្ត SUV ម៉ូដែល WR-V ពីរោងចក្រនៅប្រទេសឥណ្ឌា យកទៅលក់លើទឹកដីប្រទេសជប៉ុន ដែលជាផលិតដំបូងបំផុតនាំចូលពីប្រទេសឥណ្ឌា។ បញ្ជាក់ថារថយន្ត WR-V នេះ មិនដូចជាម៉ូដែលដែលដាក់លក់នៅអាស៊ីអាគ្នេយ៍ដូចជានៅម៉ាឡេស៊ី ឬ ឥណ្ឌូណេស៊ីនោះទេ ផ្ទុយទៅវិញវាគឺជារថយន្តម៉ូដែល Elevate ដែលបានប្រកាសចេញនៅឥណ្ឌាកាលពីខែមិថុនា ពោលគឺគ្រាន់តែប្ដូរឈ្មោះថា WR-V…

[ទីផ្សារបរទេស] បុរសម្នាក់ឈ្មោះថា Mitch Dumke បានចែករំលែករឿងរ៉ាវគួរឲ្យចាប់អារម្មណ៍មួយ ជាមួយរថយន្ត Rivian R1T ដែលខ្លួនបានប្រើប្រាស់អស់រយៈពេល ១៥ខែ និងបានប្រើបានចម្ងាយជិត ៤ម៉ឺនគីឡូម៉ែត្រ។ ក្នុងវីដេអូរយៈពេល២២នាទី បុរសរូបនេះបាននិយាយថា Rivian R1T ជារថយន្តភីកអាប់អគ្គិសនីល្អមួយសម្រាប់ខ្លួន ប៉ុន្តែវាមិនល្អឥតខ្ចោះនោះទេ ព្រោះថារយៈពេលកន្លងមករូបលោកបានជួបនឹងបញ្ហាមួយចំនួន ដោយមានចំនួន…

[ទីផ្សារបរទេស] ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Guangzhou Auto Show ឆ្នាំ២០២៣ ក្រុមហ៊ុន GAC Toyota បានដាក់តាំងបង្ហាញរថយន្ត Camry ជំនាន់ថ្មីទី៩ ដោយវាមានរូបរាងខុសប្លែកពីរថយន្ត Camry ជំនាន់ថ្មីដែល Toyota ប្រកាសចេញលើទីផ្សារសកល។ ការផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួចលើរថយន្ត Toyota Camry…

[ទីផ្សារបរទេស] រថយន្ត McLaren F1 ត្រូវបានគេដឹងថាជារថយន្តដ៏ថ្លៃមួយដែលមានតម្លៃរាប់សិបលានដុល្លារ ហើយអ្វីដែលគួរចាប់អារម្មណ៍នោះ សូម្បីតែការថែទាំរថយន្តនេះក៏មានតម្លៃថ្លៃផងដែរ។ ជាក់ស្ដែងគ្រាន់តែប្ដូរកញ្ចក់ខាងមុខមួយ ម្ចាស់រថយន្តត្រូវចាយ ៣៣ ០០០ដុល្លារ។ ព័ត៌មានអំពីតម្លៃជួសជុល ត្រូវបានលេចឡើងនៅពេលដែលម្ចាស់រថយន្ត McLaren F1 ចំនួនពីររូប បានជួបប្រទះនឹងបញ្ហាប្រេះកញ្ចក់ខាងមុខនៃរថយន្ត នៅអំឡុងកម្មវិធីប្រកួត Velocity Invitational នៅរដ្ឋកាលីហ្វ័រញ៉ា។…

[ទីផ្សារបរទេស] ស្ថាប័ន Edmunds របស់សហរដ្ឋអាមេរិក បានធ្វើតេស្តល្បឿនសាកលើរថយន្តអគ្គិសនីជាង ៤០ម៉ូដែល ដែលមានលក់លើទីផ្សារ ដោយរកឃើញថាបច្ចេកវិទ្យារបស់ Hyundai មានភាពលេចធ្លោជាងគេលើផ្នែកសាកល្បឿនលឿននេះ។ ខាងក្រោមនេះជារថយន្ត១០ម៉ូដែល ដែលប្រើពេលសាកភ្លើងលឿនជាងគេក្នុងការសាកភ្លើងមួយម៉ោង  ៖ ១. Hyundai Ioniq 6 Limited RWD សាក១ម៉ោង បានចម្ងាយ…

[ទីផ្សារបរទេស] រថយន្ត Subaru Forester ស៊េរីឆ្នាំ២០២៥ បានប្រកាសចេញជាមួយជម្រើសម៉ាស៊ីន Hybrid ប៉ុន្តែជម្រើសនេះមិនទាន់មានភ្លាមៗនោះឡើយនៅពេលដែលរថយន្តចេញលក់ គឺនឹងមានចេញលក់ក្រោយប្រភេទធម្មតាប្រមាណមួយឆ្នាំ។ ទាក់ទងនឹងប្រភេទ Hybrid នេះដែរ អ្នកតំណាងក្រុមហ៊ុន Subaru ប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយថាវានឹងមានប្រើប្រាស់អាគុយផ្គត់ផ្គង់ដោយ Toyota រួមជាមួយគ្រឿងបន្លាស់អគ្គិសនីមួយចំនួន ផ្គួបជាមួយម៉ាស៊ីន Boxer…

[ទីផ្សារបរទេស] វិបសាយលក់រថយន្តតាមអនឡាញដ៏ល្បីឈ្មោះរបស់អង់គ្លេស Auto Trader Group ឃើញប្រាក់ចំណេញមានការកើនឡើងជាថ្មីម្ដងទៀតក្នុងរយៈពេលឆមាសដំបូងនៃអាជីវកម្មរបស់ខ្លួន ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងជួបបញ្ហាក្ដី។ ក្រុមហ៊ុន Auto Trader បានចេញផ្សាយរបាយការណ៍សម្រាប់រយៈពេល៦ខែ ដែលគិតត្រឹមចុងខែកញ្ញា ជាមួយប្រាក់ចំណេញ និងប្រាក់ចំណូល សុទ្ធតែមានការកើនឡើង បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកសារបង្ហាញថា ប្រាក់ចំណេញមុនគិតពន្ធមានការកើនឡើង ១០% ដោយអាចរកប្រាក់ចំណេញបាន ២០១លានដុល្លារ…