Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Toyota នឹងសង់រោងចក្រថ្មីនៅឥណ្ឌា ផលិតបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
    យានយន្ត

    Toyota នឹងសង់រោងចក្រថ្មីនៅឥណ្ឌា ផលិតបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

    November 23, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានប្រកាសអំពីផែនការសាងសង់រោងចក្រថ្មីនៅក្នុងប្រទេសឥណ្ឌា តាមរយៈការវិនិយោគទឹកប្រាក់ ៤០០លានដុល្លារ ស្របពេលដែលអបអរសាទរដល់ខួបប្រតិបត្តិការទី២៥ឆ្នាំ ក្នុងប្រទេសនេះ។

    ពាណិជ្ជកម្ម

    រោងចក្រថ្មីនេះនឹងត្រូវបង្កើតតាមរយៈក្រុមហ៊ុនបង្កើតរួមគ្នាឈ្មោះថា Toyota Kirloskar Motor ហើយវានឹងមានទីតាំងស្ថិតនៅក្បែរនឹងរោងចក្រពីរដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋ Karnataka។

    Toyota និយាយថារោងចក្រនេះនឹងមានទំហំផលិតបានជាង ១០ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ និងបង្កើតការងារបាន ២ពាន់កន្លែង ហើយវានឹងជួយឲ្យទំហំផលិតនៅឥណ្ឌាជារួមកើនដល់ ៤១០ ០០០គ្រឿង។

    Toyota រំពឹងថានឹងបញ្ចប់ការសាងសង់ និងបើកដំណើរការរោងចក្រនៅត្រឹមឆ្នាំ២០២៦។ ប៉ុន្តែក្រុមហ៊ុនមិនបានប្រកាសអំពីគ្រប់ម៉ូដែលរថយន្តដែលនឹងផលិតនៅរោងចក្រថ្មីនេះឡើយ ដោយបានត្រឹមបញ្ជាក់ថាម៉ូដែលមួយដែលនឹងផលិតគឺជា Innova HyCross។

    ការលក់រថយន្ត Toyota នៅក្នុងប្រទេសឥណ្ឌា មានការកើនឡើង ដោយសារកិច្ចសហការជាមួយក្រុមហ៊ុន Suzuki ដែល Toyota ធ្វើការកែសម្រួលរថយន្តដែលបង្កើតឡើងដោយដៃគូរបស់ Suzuki ឈ្មោះថា Maruti រួចបញ្ចេញលក់ជាម៉ាក Toyota៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleមុខងារល្អប្រើ ៥ មានលើ Samsung Galaxy
    Next Article ធៀបនឹងឡានអគ្គិសនី ឡាន Hybrid ពីរប្រភេទ កំពុងមានទីផ្សារខ្លាំងជាងនៅចិន

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.