Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ធៀបនឹងឡានអគ្គិសនី ឡាន Hybrid ពីរប្រភេទ កំពុងមានទីផ្សារខ្លាំងជាងនៅចិន
    យានយន្ត

    ធៀបនឹងឡានអគ្គិសនី ឡាន Hybrid ពីរប្រភេទ កំពុងមានទីផ្សារខ្លាំងជាងនៅចិន

    November 24, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ខណៈដែលចំនួនលក់នៃរថយន្តអគ្គិសនីនៅប្រទេសចិនបន្តមានការកើនឡើង ប៉ុន្តែគេសង្កេតឃើញថារថយន្ត Hybrid កំពុងតែមានសន្ទុះទីផ្សារខ្លាំងជាងដោយសារតែតម្លៃធូរថ្លៃរបស់វា។

    ពាណិជ្ជកម្ម

    ជាក់ស្ដែង ចំនួនលក់រថយន្ត PHEV មានការកើនឡើង ៧២% អំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២៣ នេះ ដោយមានចំនួនលក់សរុប ១ ៣៧០ ៣២៤គ្រឿង។ ចំណែករថយន្ត Hybrid ប្រភេទ EREV ឯណោះវិញ មានចំនួនលក់កើនឡើង ១៥៧% ជាមួយចំនួនលកើសរុបកើនពី ១៥៣ ៩២៥គ្រឿង ដល់ ៣៩៥ ៣៩០គ្រឿង។

    ជាការប្រៀបធៀប ចំនួនលក់រថយន្តអគ្គិសនីសុទ្ធ មានការកើនឡើងត្រឹមតែ ១៤% ប៉ុណ្ណោះ ដោយលក់បានសរុប ៣ ៥០៣ ៣៦៦គ្រឿង ឯរថយន្តម៉ាស៊ីនប្រេងឥន្ធនៈ មានការថយចុះចំនួនលក់ ១១% មកនៅត្រឹម ៩ ៤៩៨ ៧៩៣គ្រឿង។

    ក្នុងចំណោមក្រុមហ៊ុនរថយន្តក្នុងស្រុកដែលមានដាក់លក់រថយន្ត PHEV ឃើញថាក្រុមហ៊ុន BYD វ៉ាដាច់គូប្រជែងតែម្ដង ដោយក្នុងចំណោមរថយន្តលក់ដាច់ជាងគេទាំង១០ម៉ូដែល មាន៨ម៉ូដែលជាម៉ាក BYD។ ចំណែកក្រុមហ៊ុន Li Auto នាំមុខ ជាមួយរថយន្តប្រភេទ EREV។

    ដោយឡែក បើងាកទៅមើលចំនួនលក់នៃរថយន្ត Hybrid ធម្មតា ឃើញថាចំនួនលក់មានការថយចុះ ១៥% ឯណោះ ដោយមានចំនួនលក់សរុប ៥២៥ ០៩៦គ្រឿង ជាដំណឹងមិនល្អមួយសម្រាប់ក្រុមហ៊ុនដែលផ្ដោតលើការលក់រថយន្ត Hybrid ធម្មតា៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleToyota នឹងសង់រោងចក្រថ្មីនៅឥណ្ឌា ផលិតបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ
    Next Article Hyundai កំពុងផលិតឡានអគ្គិសនីតាក់ស៊ីបើកស្វ័យប្រវត្តិ នៅសិង្ហបុរី

    Related Posts

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.